Connect with us

ព័ត៌មានអន្ដរជាតិ

​អង់គ្លេស​ទំនង​​អនុញ្ញា​ត​ឲ្យ​អ៊ុយក្រែន​ប្រើ​មីស៊ីល​ចម្ងាយឆ្ងាយ​បាញ់ចូលរុស្ស៊ី​​

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ត្រូវបានជំរុញដោយអតីតរដ្ឋមន្ត្រីការពារជាតិ និងអតីតនាយករដ្ឋមន្ត្រី ដើម្បី​អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងទឹកដីរុស្ស៊ី ស្រប​ពេលដែល​ជំហរ​ដូចគ្នា​នេះ​ត្រូវ​បាន​​ព្រលយ​ដោយ​​ប្រធានាធិបតី​សហរដ្ឋអាមេរិក។ យោង កាសែត The Sunday Times រាយការណ៍​កាលពីថ្ងៃសៅរ៍។​

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ​ជួបពិភាក្សាជាមួយ លោក​ ចូ បៃដិន កាលថ្ងៃសុក្រ​។​ FB/Keir Starer
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត Sunday Times ការអំពាវនាវនេះបានមកពីអតីតរដ្ឋមន្ត្រី​ការពារជាតិ​មក​ពី​​​គណបក្ស​​អភិរក្សចំនួនប្រាំរូប​ រួម​មាន​លោក Grant Shapps, Ben Wallace, Gavin Williamson, Penny Mordaunt និង Liam Fox ក៏ដូចជាពីអតីតនាយករដ្ឋមន្ត្រី Boris Johnson។

កាសែត Sunday Times បានរាយការណ៍​ថា រដ្ឋមន្រ្តី​ទាំងនោះ​បានផ្តល់​ការ​ព្រមានដល់​ នាយករដ្ឋមន្ត្រីអង់គ្លេស​ថ្មី លោក​ Starmer ថា៖«ការពន្យារពេលណាមួយបន្ថែមទៀតនឹងធ្វើឱ្យប្រធានាធិបតីពូទីនមានប្រៀប​កាន់តែខ្លាំង​»​។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអង្វរក​សម្ព័ន្ធមិត្តជាច្រើនខែកន្លងមក​ហើយ​ ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលលោកខាងលិច រួមទាំង ATACMS រយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងមីស៊ីល​ល្បឿន​លឿន​ជាងសំឡេង (Storm Shadow) របស់ចក្រភពអង់គ្លេស ចូលទៅក្នុងប្រទេសរុស្ស៊ីដើម្បីបង្អាក់​សមត្ថភាពវាយប្រហាររបស់ទីក្រុងមូស្គូ​មកលើ​ប្រទេសអ៊ុយក្រែន​។

មីស៊ីល​​អង់គ្លេស Storm Shadow

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ Starmer និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ ថាតើត្រូវអនុញ្ញាតឱ្យទីក្រុងកៀវ ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ីដែរឬទេ។

រហូត​មក​ដល់​ពេល​នោះ​ មិន​ទាន់​មាន​ការ​ផ្សាយ​ណា​មួយ​បង្ហាញ​ថា ប្រមុខ​​ប្រទេស​មហាអំណាច​ទាំងពីរ​​ បាន​សម្រេចចិត្ត​នៅឡើយ ប៉ុន្តែ​​ពួកគេ​បាន​ព្រលយ​រួច​ជាសម្រេច​អំពី​លទ្ធភាព​​នៃការ​អនុញ្ញា​ត​ឱ្យ​អ៊ុយក្រែន​ប្រើប្រាស់ ស្របពេល​អ៊ុយក្រែន​មាន​ភាព​ក្លាយ​ហាន​​វាយ​ចូលទឹកដី​រុស្ស៊ី​កាន់តែជ្រៅដើម្បី​បង្កើន​តំបន់​ទ្រនាប់​ការពារ។

យោង​ការ​ផ្សាយ​របស់​រ៉យទ័រ មន្ត្រីអាមេរិកមួយចំនួនមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ការអនុញ្ញាតឱ្យមានការប្រើប្រាស់កាំជ្រួចបែបនេះនឹងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅក្នុងការប្រយុទ្ធរបស់ទីក្រុងកៀវ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកខាងលិចនឹងវាយប្រហាររុស្ស៊ីដោយផ្ទាល់ ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយលោកខាងលិចនោះ៕

ដោយ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម