ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារទីតាំងក្រុមហេសបូឡាជាច្រើនកន្លែងនៅលីបង់
យន្តហោះចម្បាំង និងមីស៊ីលរបស់អ៊ីស្រាអែល បានវាយប្រហារគោលដៅជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ទាំងយប់ ចំពេលមានភាពតានតឹងកំពុងកើនឡើងបន្ទាប់ពីហេតុការណ៍បំផ្ទុះឧបករណ៍ទាក់ទងរបស់ក្រុមហេសបូឡាក្នុងសប្តាហ៍នេះ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជិត៣០០០នាក់។

យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមអាកាសធ្វើឡើងនៅលើគោលដៅរបស់ក្រុមហេសបូឡានៅតំបន់ Chihine, Tayibe, Blida, Meiss El Jabal, Aitaroun និង Kfarkela ភាគខាងត្បូងប្រទេសលីបង់ ក៏ដូចជាឃ្លាំងផ្ទុកអាវុធរបស់ក្រុមហេសបូឡានៅក្នុងតំបន់ Khiam។
មីស៊ីលប្រហែល១០គ្រាប់ ត្រូវបានបាញ់ចេញពីភ្នំ Hermon នៃតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល ហើយជាកន្លែងដែលអ៊ីស្រាអែលបង្កើតទីតាំងឃ្លាំមើល ចារកម្ម និងដំឡើងខែលការពារដែនអាកាស។
ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីក្រុមហេសបូឡាកាលពីថ្ងៃពុធបានបាញ់មីស៊ីលប្រហែល២០គ្រាប់ចូលប្រទេសអ៊ីស្រាអែល តែភាគច្រើននៃមីស៊ីលទាំងនោះត្រូវបានស្ទាក់ចាប់បានដោយខែលការពារអាកាស ហើយមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលមានមូលដ្ឋាននៅលីបង់ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមានការវាយប្រហារថ្ងៃទី៧ខែតុលារបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែល។ ទាំងហេសបូឡា និងហាម៉ាស សុទ្ធតែជាក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់ដូចគ្នា។ ការបាញ់បោះគ្នាកើតឡើងស្ទើរជារៀងរាល់ថ្ងៃរវាងអ៊ីស្រាអែល និងហេសបូឡា តែភាគីទាំងសងខាងបានព្យាយាមទប់ស្កាត់ជម្លោះនេះមិនឲ្យឈានដល់សង្គ្រាមទ្រង់ទ្រាយធំនោះឡើយ។
ក្រៅតែពីរងការប្រហារពីអ៊ីស្រាអែល ប្រទេសលីបង់ក៏កើតមានឧប្បត្តិហេតុបំផ្ទុះឧបករណ៍ទាក់ទងរបស់ក្រុមហេសបូឡាផងដែរ។ ការបំផ្ទុះបានកើតឡើងចំនួន២លើក ហើយបណ្ដាលឲ្យមនុស្សស្លាប់ជាង៣០នាក់ និងរបួសប្រហែល៣០០០នាក់។ ត្បិតតែ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវក៏ពិតមែន ប៉ុន្តែលីបង់ និងក្រុមហេសបូឡា បានចង្អុលចំមុខទៅអ៊ីស្រាអែល។ យ៉ាងណា អ៊ីស្រាអែលមិនទាន់និយាយអ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងនេះ៕
ដោយ៖ ឈាង
ចុចអាន៖ ការវាយប្រហារបំផ្ទុះឧបករណ៍ទាក់ទងរលកទី២ ស្លាប់និងរបួសមនុស្សជាង៤០០នាក់ទៀត នៅលីបង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


