ព័ត៌មានអន្ដរជាតិ
កម្ពុជា និងប្រទេសចំនួន ២៩ទៀត ចូលរួមសមយុទ្ធ “ពស់វែកមាស” នៅថៃ (មានវីដេអូ)
កងទ័ពជាង ៧០០០នាក់ មកពីប្រទេសចំនួន៣០ កំពុងចូលរួមក្នុងសមយុទ្ធ ពស់វែកមាសឆ្នាំ២០២៣ ដឹកនាំដោយប្រទេសថៃ និងសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារទី២៨ខែកុម្ភៈ។

ពិធីបើកសមយុទ្ធនេះ ត្រូវបានធ្វើឡើងរួមគ្នាក្រោមអធិបតីភាព អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិថៃនាយឧត្តមសេនីយ៍ Chalermpol Srisawat, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Robert F Godec និងប្រមុខទីបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ឧត្តមនាវីឯក John C Aquilino។
នេះជាឆ្នាំដំបូងហើយ ដែលសមយុទ្ធ “ពស់វែកមាស” រួមបញ្ចូលការបណ្តុះបណ្តាលសម្រាប់គ្រោះមហន្តរាយអវកាស។

ប្រទេសចំនួនប្រាំពីរដែលចូលរួមក្នុងសមយុទ្ធសង្គ្រាមធំគឺមានថៃ សហរដ្ឋអាមេរិក សិង្ហបុរី ជប៉ុន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និងម៉ាឡេស៊ី។
ចណែកប្រទេសចិន ឥណ្ឌា និងអូស្ត្រាលីកំពុងចូលរួមក្នុងសមយុទ្ធជំនួយមនុស្សធម៌ ខណៈប្រទេសសង្កេតការណ៍ទាំង១០មានកម្ពុជា ឡាវ ប្រេស៊ីល ប៉ាគីស្ថាន វៀតណាម អាល្លឺម៉ង់ ស៊ុយអែត ក្រិក គុយវ៉ែត និងស្រីលង្កា។

គួរបញ្ជាក់ថា ពស់វែកមាស គឺជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលរៀបចំក្នុងប្រទេសថៃជារៀងរាល់ឆ្នាំ ដោយកងកម្លាំងប្រដាប់អាវុធថៃ និងទីបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់ទំនាក់ទំនងយោធាក្នុងចំណោមប្រទេសដែលចូលរួម និងបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងលើគ្រប់ទិដ្ឋភាពរួមមាន ដីគោក សមុទ្រ ផ្លូវអាកាស អ៊ីនធឺណិត និងលំហអវកាស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ អាមេរិក បញ្ជាក់ពេលវេលាធ្វើសមយុទ្ធយោធា “ពស់វែកមាស” ជាមួយ ថៃ
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


