Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅមីយ៉ាន់ម៉ា​កើន​ឡើងដល់៤១៩នាក់

បានផុស

នៅ

រដ្ឋាភិបាលយោធា​មីយ៉ាន់ម៉ាបានបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍​ទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានកើនឡើងដល់៤១៩នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ Bloomberg នៅថ្ងៃទី​២៥​ខែ​កញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះ​ទីហ្វុង​ Yagi បានបោកបក់ពាសពេញភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា​ចាប់់​ពី​ដើម​​ខែនេះ ដោយបង្កឱ្យមានទឹកជំនន់ និងបំណាក់​ដី ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅទូទាំងតំបន់ ខណៈទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះបានធ្វើឱ្យមានទុក្ខវេទនាបន្ថែមទៀតដល់ប្រទេសមីយ៉ាន់ម៉ាដែលមានមនុស្សរាប់លាននាក់ដែលបានផ្លាស់ទីលំនៅស្រាប់ហើយដោយជម្លោះជាងបីឆ្នាំដោយសាររដ្ឋប្រហារឆ្នាំ ២០២១របស់យោធា។

យោងតាមក្រុមព័ត៌មានរបស់របបយោធាមីយ៉ាន់​ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃអង្គារ មនុស្សចំនួន៤១៩នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ខណៈចំនួនអ្នកស្លាប់ពីមុនដែលត្រូវបានរាយការណ៍ដោយរបបយោធាគឺ​៣៨៤​នាក់បានស្លាប់ និង៨៩​នាក់បាត់ខ្លួន ប៉ុន្តែបច្ចុប្បន្នភាព​កាលពី​ថ្ងៃ​អង្គារ​មិន​បាន​បញ្ជាក់​ថា ​ចំនួនមនុ្ស​ប៉ុន្មាន​ដែល​នៅ​បាត់​ខ្លួន​នោះ​ទេ ដោយសារការប្រាស្រ័យទាក់ទងមិនល្អ ជាពិសេសនៅតំបន់ដាច់ស្រយាល ដែលធ្វើឲ្យព័ត៌មានអំពីអ្នកស្លាប់ និងរបួសមានការយឺតយ៉ាវក្នុងការទទួលបាន។

(រូបភាព៖ AP)

អង្គការសហប្រជាជាតិបានព្រមានថា មនុស្សរហូតដល់ ៨៨៧០០០នាក់បានរងផលប៉ះពាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីព្យុះទីហ្វុង Yagi ខណៈដែលទឹកជំនន់​ធ្ងន់ធ្ងរ​បាន​វាយប្រហារ​ប្រទេស​នេះក្នុង​ឆ្នាំ ២០១១ និង​ឆ្នាំ ២០១៥ ដោយ​មាន​មនុស្ស​ស្លាប់​ជាង ១០០ នាក់​ត្រូវបាន​ស្លាប់ និងធ្ងន់ធ្ងរបំផុត​នៅ​ឆ្នាំ ២០០៨ ព្យុះ​ស៊ីក្លូន​Nargisបាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ១៣៨០០០ នាក់​ស្លាប់ ឬ​បាត់​ខ្លួន​។

គួរបញ្ជាក់ថាមិនត្រឹមតែប្រទេសមីយ៉ាន់ម៉ាទេ ដែលទទួលឥទ្ធិពលពីព្យុះ Yagi ទេប្រទេស និងប្រទេសវៀតណាមក៏ទទួលរងឥទ្ធិពលពីព្យុះនេះយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈពេលនេះប្រទេសថៃនៅតែមិនទាន់រួចផុតពីទឹកជំនន់នៅឡើយ ដោយបានជម្លៀសប្រជាជនចេញពីតំបន់រងផលប៉ះពាល់ជាបនុ្តបន្ទាប់៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម