ព័ត៌មានអន្ដរជាតិ
តើ«ផែនការជ័យជម្នះ» របស់អ៊ុយក្រែនផ្តោតលើអ្វីខ្លះ?
ស្របពេលដំណើរទៅចូលរួមប្រជុំមហាសនិ្នបាតរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ប្រធានាធិបតី អ៊ុយក្រែន បានបង្ហើបប្រាប់ពី«ផែនការជ័យជម្នះ» របស់លោកត្រឹមតែប្រហែលមួយសប្តាហ៍ប៉ុណ្ណោះ ដែលបង្កើតជាចម្ងល់ជាច្រើនជុំវិញផែនការជ័យជម្នះក្នុងពេលដែលរុស្ស៊ីកំពុងកាន់កាប់ដឹកដីខ្លះប្រហែល១ភាគ៥នៃទឹកដីអ៊ុយក្រែនទាំងមូល។ តើផែនការជ័យជម្នះរបស់ប្រធានាធិបតីអ៊ុយក្រែនផ្តោតលើអ្វីខ្លះ?

ខណៈដែលមានការតាមប្រមាញ់ចង់ដឹងពីតផែនការជ័យជម្នះនោះមានបង្កប់នៅខ្លឹមសារអ្វីខ្លះ កាសែត The Times រាយការណ៍ពីខ្លឹមសារដំបូងនៃ«ផែនការជ័យជំនះ» របស់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) ដែល ពឹងផ្អែកស្ទើរតែទាំងស្រុងលើបស្ចឹមប្រទេស និងគ្មានឡើយការសម្បទានជាមួយភាគីរុស្ស៊ី។
សេចក្តីរាយការណ៍នោះ បានបង្ហាញនូវមាតិកាសំខាន់ៗផែនការជ័យជម្នះនោះរួមមាន៖ការធានាសន្តិសុខរបស់បស្ចឹមប្រទេសសម្រាប់អ៊ុយក្រែនគឺ ស្រដៀងគ្នាទៅនឹងកតិកាសញ្ញាការពារទៅវិញទៅមកនៅពេលចូលរួមណាតូ។ ការទទួលជំនួយហិរញ្ញវត្ថុអន្តរជាតិសម្រាប់ការស្តារសេដ្ឋកិច្ច; ការផ្តល់អាវុធទំនើបពីលោកខាងលិច; ការបន្តនៃប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងតំបន់ Kursk នៃទឹកដីរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន វ៉ុលឌីមៀ ហ្សេឡេនស្គី ក៏ស្នើឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ផ្តល់នូវការធានាសន្តិសុខបែបនេះ ដែលថាគាត់មិនអាចរងឥទ្ធិពលពីលោកដូណាល់ ត្រាំ នាពេលអនាគត ប្រសិនបើលោកត្រាំឈ្នះការបោះឆ្នោត។
ការធានាពីប្រភពខាងក្រៅ ជាពិសេស សម្ព័ន្ធមិត្តណាតូ និង ប្រទេសក្នុងប្លុកសេរីដទៃទៀត ត្រូវតែធ្វើដើម្បីការពារអ៊ុយក្រែនពីការបង្ខំឱ្យចូលទៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលមិនអំណោយផលណាមួយ។
ខណៈពេលសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីបានចំណាយពេលជិត៣ឆ្នាំទៅហើយ ការបង្កើនការប្រយុទ្ធគ្នាក៏អាចជាការបង្កើនប្រៀបលើគូភាគីដោយការបង្ខំឲ្យទទួលយកការចរចាពីសំណាក់ប្រទេសស្ថិតនៅក្នុងជំហរអព្យាក្រិត្យ ដូចជា ចិន ឬឥណ្ឌា ឬក៏តួកគី ដែលប្រទេសទាំងនេះបង្ហាញជំហរផ្សះផ្សារសង្គ្រាមតាំងពីដើមមក។
មេដឹកនាំសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី តាមរយៈសេចក្តីថ្លែងការរបស់ពួកគេក្នុងកិច្ចប្រជុំសន្ទនាសន្តិសុខចតុភាគី (QSD ឬគេស្គាល់ជាទូទៅថា Quad) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសង្គ្រាមនៅអ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានសន្តិភាពត្រឹមត្រូវ។
សេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុន បាននិយាយអំពីតម្រូវការដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ដែលស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ពួកគេក៏នៅយល់ឃើញថា សង្គ្រាមជះផលប៉ះពាល់អវិជ្ជមានលើសន្តិសុខស្បៀង និងថាមពលសកល ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ដោយលើកឡើងពីជម្លោះអ៊ុយក្រែន-រុស្ស៊ីនៅថ្ងៃទី២៤ខែកញ្ញាលោក Radosław Sikorski រដ្ឋមន្ត្រីការបរទេសប៉ូឡូញ បាននិយាយថា៖«សង្រ្គាមនៅអ៊ុយក្រែននឹងបញ្ចប់នៅពេលដែលលោកពូទីនសម្រេចចិត្តថាការឈ្លានពានគឺជាកំហុស និងថា គាត់ [ពូទីន]នឹងមិនសម្រេចបាននូវគោលដៅរបស់គាត់ក្នុងតម្លៃដែលអាចទទួលយកបាន»។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានបន្ទរសម្តីរដ្ឋមន្ត្រីការបរទេសប៉ូឡូញ ដោយនិយាយ៖«ការគាំទ្រអ៊ុយក្រែនថ្លៃណាស់ ប៉ុន្តែការបរាជ័យនឹងត្រូវចំណាយច្រើនជាងនេះឆ្ងាយណាស»។
រដ្ឋាភិបាលអ៊ុយក្រែន បានសម្តែងការព្រួយបារម្ភថា ឆ្នាំក្រោយរុស្ស៊ីនឹងផលិតសព្វាវុធច្រើន ឬច្រើនជាងអឺរ៉ុបទៅទៀត ដោយបានលើកឧទាហរណ៍ថា នៅរុស្ស៊ីមានរោងចក្រសំខាន់ៗចំនួន៣០ ដែលផលិតអាវុធ និងឧបករណ៍នោះ ហើយពួកគេបង្កើនការផលិតនេះ ដោយរំលងការដាក់ទណ្ឌកម្ម។ ហើយនៅអឺរ៉ុប ក្នុងសហភាពអឺរ៉ុប ខ្ញុំគិតថា មានរោងចក្រផលិតអាវុធប្រហែល៤២ប៉ុណ្ណោះ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


