ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលអះអាងថាខ្លួនសម្លាប់លោក Nasrallahមេដឹកនាំហេសបូឡា
មេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡាមានមូលដ្ឋាននៅប្រទេសលីបង់ លោក Sayyed Hassan Nasrallah ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតនៅថ្ងៃសៅរ៍នេះក្នុងការវាយប្រហារចុងក្រោយតាមផ្លូវអាកាស បន្ទាបពីការវាយប្រហារទាំងយប់ទាំងថ្ងៃរយៈពេលប្រហែល១សប្តាហ៍។

យោងទីភ្នាក់ងារព័ត៌មានរបស់បស្ចឹមប្រទេសជាច្រើន ក្រោយដំណឹងនៃការស្លាប់របស់មេដឹកនាំរបស់ហេសបូឡា អ៊ីស្រាអែលត្រូវបានដាក់ឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់សម្រាប់ជម្លោះកាន់តែរីករាលដាលធំឡើង។
យោធាអ៊ីស្រាអែលនៅថ្ងៃសៅរ៍នេះ បានអះអាងថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah ក្នុងទីក្រុង Beirut ហើយថែមទាំងបាននិយាយថាខ្លួនសង្ឃឹមថា មរណៈភាពរបស់គាត់នឹងធ្វើឱ្យក្រុមផ្លាស់ប្តូរផ្លូវ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តី វរសេនីយ៍ទោ Nadav Shoshani របស់អ៊ីស្រាអែល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីយោធាបាននិយាយថា ខ្លួនបានសម្លាប់ Nasrallah ថា៖«យើងសង្ឃឹមថា នេះនឹងផ្លាស់ប្តូរសកម្មភាពរបស់ហេសបូឡា»។
ប៉ុន្តែលោកបាននិយាយថា វានឹងនៅតែត្រូវការពេលវេលាច្រើនថែមទៀតដើម្បីបំផ្លាញសមត្ថភាពរបស់ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
លោកបាននិយាយថា៖«យើងបានឃើញក្រុមហេសបូឡា អនុវត្តការវាយប្រហារមកលើពួកយើងអស់រយៈពេលមួយឆ្នាំ។ វាមានសុវត្ថិភាពក្នុងការសន្មត់ថាពួកគេនឹងបន្តធ្វើការវាយប្រហាររបស់ពួកគេប្រឆាំងនឹងយើង ឬព្យាយាមធ្វើវា»។
យោធាអ៊ីស្រាអែលបានបើកការវាយប្រហារខ្លាំងបំផុតលើក្រុមហេសបូឡាមានមូលដ្ឋាននៅប្រទេសលីបង់ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ហើយ សន្យាបោសសម្អាតរហូតដល់ដល់ឫសគល់ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងនៅអង្គការសហប្រជាជាតិថា ខ្លួនមានសិទ្ធិក្នុងការកម្ទេចក្រុមហេសបូឡា។
រហូតដល់ពេលនេះមនុសរាប់ម៉ឺននាក់បានរងផលប៉ះពាល់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ហើយមនុស្សរាប់រយនាក់បានស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


