ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសមាជិកអាមេរិកថា អ៊ីស្រាអែលប្រើអាវុធអាមេរិកសម្លាប់មេដឹកនាំហេសបូឡា
ក្រោយមានការអះអាងយ៉ាងទូលំទូលាយថា មេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡាដ៏មានឥទ្ធិពលក្នុងប្រទេសលីបង់ លោក Sayyed Hassan Nasrallah ត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែលកាលពីសប្តាហ៍មុន សមាជិកព្រឹទ្ធសភាអាមេរិក លោក Mark Kelly បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលប្រើអាវុធនាំផ្លូវផលិតនៅអាមេរិក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រដោយដកស្រង់ចេញពីកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ NBC លោក Mark Kelly ប្រធានអនុគណៈកម្មាធិការកងកម្លាំងប្រដាប់អាវុធ Airland របស់ព្រឹទ្ធសភាតំណាងមកពីរដ្ឋ អារីហ្សូណា បាននិយាយថា អ៊ីស្រាអែលបានប្រើប្រាស់គ្រាប់បែកស៊េរី Mark 84 ទម្ងន់ ២០០០ផោន (៩០០គីឡូក្រាម) ។ សេចក្តីថ្លែងការណ៍របស់លោកជាសញ្ញាបង្ហាញដំបូងរបស់សហរដ្ឋអាមេរិកអំពីអាវុធណាដែលត្រូវបានគេប្រើ។
ព្រឹទ្ធសមាជិក លោក Kelly បាននិយាយដោយប្រើអក្សរកាត់ដែលតំណាងឱ្យ Joint Direct Attack Munitions ថា៖«យើងឃើញការប្រើប្រាស់កាន់តែច្រើននៃគ្រាប់បែកដឹកនាំ JDAMs ហើយយើងបន្តផ្តល់អាវុធទាំងនោះ»។ គាត់បាននិយាយថា៖«គ្រាប់បែកទម្ងន់ ២០០០ផោនដែលត្រូវបានប្រើប្រាស់ នោះគឺជាគ្រាប់បែកស៊េរី Mark 84 ដើម្បីសម្លាប់ Nasrallah»។
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមហេសបូឡាដ៏មានឥទ្ធិពល លោក Nasrallah នៅក្នុងការវាយប្រហារមួយទៅលើទីស្នាក់ការកណ្តាលរបស់ក្រុមហេសបូឡានៅជាយក្រុងភាគខាងត្បូងនៃទីក្រុងប៊ែរូត។
យោធាអ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការប្រើប្រាស់អាវុធប្រភេទអ្វីនៅទេក្នុងការវាយប្រហារឈានទៅសម្លាប់មេដឹកនាំក្រុមហេសបូឡាដែលប្រឆាំងខ្លួននោះទេ។
តាមរ៉យទ័រក្រសួងការពារជាតិសហរដ្ឋអាមេរិកក៏មិនទាន់បញ្ជាក់បញ្ហានេះ និងមិនទាន់ឆ្លើយតបចំពោះការស្នើសុំអត្ថាធិប្បាយភ្លាមៗនោះទេ។ ។
ប្រភេទអាវុធ JDAMs បំប្លែងគ្រាប់បែកគ្មានការណែនាំស្តង់ដារដោយប្រើព្រុយ និងប្រព័ន្ធណែនាំ GPS ទៅជាអាវុធដឹកនាំ។ សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អ៊ីស្រាអែល និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតក្នុងកាលៈទេសៈនៃសង្គ្រាមនៅមជ្ឈិមបូព៌ាដែលក្រុមប្រទេសអារ៉ាប់ចោមរោមខឹងសម្បារ។

យោងសារព័ត៌មាន ALJAZEERA ដែលមានមូលដ្ឋាននៅទីក្រុងដូហាប្រទេសកាតា ចាប់តាំងពីអ៊ីស្រាអែលបើកការវាយប្រហារក្រុមហេសបូឡាកាលពីសប្តាហ៍មុន អ្នកស្លាប់ក្នុងហេតុការណ៍វាយប្រហារនេះមានជាង១០០០នាក់ ខណៈអ្នករបួសជាង៦០០០នាក់។ លើសពីនេះមនុស្សរាប់ម៉ឺននាក់បានរត់ភៀសសឹក៕
ដោយ រ៉ាន់ រើយ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


