ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាចេញដំណោះស្រាយប្លែក ជួលជនជាតិអ៉ីស្រាអែល-កាណាដាតម្លៃ២លានដុល្លារឲ្យពន្យល់ស្ថានភាព
អ្នកបញ្ចុះបញ្ចូលអ៉ីស្រាអែល-កាណាដាម្នាក់នឹងត្រូវរបបយោធាមីយ៉ាន់ម៉ាជួលក្នុងតម្លៃ២លានដុល្លារអាមេរិដើម្បីជួយពន្យល់ស្ថានភាពជាក់ស្តែងនៃរដ្ឋប្រហារទៅដល់សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត។ យោងតាមឯកសាររបស់ក្រសួងយុត្តិធម៌អាមេរិកបង្ហាញ។
មនុស្សជាង៦០នាក់ហើយត្រូវបានសម្លាប់ និងជិត២០០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ នៅពេលឧត្តមសេនីយ៍មីយ៉ាន់ម៉ាកាន់កាប់អំណាច និងឃុំខ្លួនមេដឹកនាំស៊ីវិលរាប់បញ្ចូលទាំងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី។
យោងតាមកិច្ចព្រមព្រៀងបង្ហាញថា លោក Ari Ben-Menashe និងក្រុមហ៊ុនរបស់គាត់ឈ្មោះ Dickens & Madson Canada នឹងតំណាងឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដើម្បីជជែកដោះស្រាយជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ព្រមទាំងបញ្ចុះបញ្ចូល អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អ៊ីស្រាអែល និងរុស្ស៊ី និងស្ថាប័នអន្តរជាតិដូចជាអង្គការសហប្រជាជាតិជាដើម។
ខ្លឹមព្រមព្រៀងបង្ហាញថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងម៉ុងរេអាល់នឹងជួយជ្រោមជ្រែងលើការបង្កើត និងប្រតិបត្តិគោលការណ៍សម្រាប់ការអភិវឌ្ឍដែលមានប្រយោជន៍ដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងក៏ជួយពន្យល់ពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេស។
កិច្ចព្រមព្រៀងត្រូវបានដាក់ទៅក្រសួងយុត្តិធម៌អាមេរិកកាលពីថ្ងៃចន្ទដែលជាផ្នែកមួយដែលអនុលោមតាមច្បាប់នៃការចុះបញ្ជីភ្នាក់ងារបរទេសសហរដ្ឋអមេរិក និងបានផ្សាយតាមអនឡាញ។
នៅក្នុងទីតាំងមួយជួបគ្នាមួយដែលត្រូវបានគេសង្ស័យ លោក Ben-Menashe បានប្រាប់ Reuters ថា លោកមានភារកិច្ចក្នុងការបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកដែលលោកឧត្តមសេនីយ៍មីយ៉ាន់ម៉ាចង់ឲ្យជិតស្និទ្ធនឹងប្រទេសលោកខាងលិច និងឆ្ងាយពីប្រទេសចិន។
លោកថា លោកឧត្តមសេនីយ៍ចង់តាំងទីលំនៅជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួនពីការវាយប្រហារយោធាឆ្នាំ២០១៧សម្រាប់អ្វីដែលអង្គការសហប្រជាជាតិចោទប្រការថាជាអំពើប្រល័យពូជសាសន៍។
លោក John Sifton នាយកផ្នែកតស៊ូមតិប្រចាំអាស៊ីនៅអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ៖«វាពិតជាអាចជឿទុកចិត្តបានដែលគាត់អាចនឹងបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកពីស្ថានភាពដែលគាត់ស្នើឡើង»។
ឯកសារផ្សេងដែលលោក Ben-Menashe បានដាក់ជាមួយបង្ហាញថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចដោយរដ្ឋមន្ត្រីការពារជាតិរបស់របបយោធាមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍ Mya Tun Oo ហើយរដ្ឋាភិបាលមីយ៉ាន់ម៉ានឹងចំណាយប្រាក់ចំនួន២លានដុល្លារអាមេរិកឲ្យក្រុមហ៊ុន។
លោក Mya Tun Oo និងឧត្តមសេនីយ៍កំពូលៗជាច្រើនទៀតត្រូវបានក្រសួងរតនាគារអាមេរិក និងរដ្ឋាភិបាលកាណាដាដាក់ទណ្ឌកម្ម ដូច្នេះការទូទាត់ប្រាក់អាចនឹងត្រូវបានធ្វើឡើងនៅពេលអនុញ្ញាតបានស្រចច្បាប់។
មេធាវីបានប្រាប់ Reuters ថា លោក Ben-Menashe អាចនឹងរំលោភលើទណ្ឌកម្ម។
លោក Peter Kucik អតីតទីប្រឹក្សាទណ្ឌកម្មជាន់ខ្ពស់នៅក្រសួងរតនាគារអាមេរិកបាននិយាយថា ៖«ក្នុងន័យនេះ គាត់កំពុងផ្តល់សេវាកម្មដល់ភាគីដែលជាប់ទណ្ឌកម្មពីសហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាតនោះ វាហាក់ដូចជារំលោភបំពានលើច្បាប់សហរដ្ឋអាមេរិក»។
លោក Ben-Menashe និយាយថា លោកទទួលបានដំបូន្មានផ្នែកច្បាប់ដែលថា លោកត្រូវការអាជ្ញាប័ណ្ណពីការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិរបស់រតនាគារ (OFAC) និងរដ្ឋាភិបាលកាណាដាដើម្បីទទួលបានប្រាក់ ប៉ុន្តែថា លោកនឹងមិនរំលោភបំពានលើច្បាប់តាមរយៈការបញ្ចុះបញ្ចូលឲ្យរបបយោធាមីយ៉ាន់ម៉ាទេ។
«នៅទីនេះមានបច្ចេកទេស ប៉ុន្តែយើងនឹងទុកឲ្យមេធាវី និង OFAC ជាអ្នកចាត់ចែង»។ លោកបាននិយាយ និងបន្ថែមថា មេធាវីរបស់លោកបានទំនាក់ទំនងជាមួយមន្ត្រីរតនាគារ៕
ប្រែម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


