ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ីរ៉ង់បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើល ក្រោយល្បីថា ស្លាប់ក្រោមដៃអ៊ីស្រាអែល
កាលពីសប្តាហ៍មុន មានសារព័ត៌មានជាច្រើន ចេញផ្សាយព្រោងព្រាតថា មេទ័ពអ៊ីរ៉ង់ Esmail Qaani ត្រូវបានសម្លាប់ក្នុងការវាយប្រហារអាកាសរបស់អ៊ីស្រាអែល នៅទីក្រុងបេរូត នៃប្រទេសលីបង់ ប៉ុន្តែកាលពីថ្ងៃចន្ទទី១៤ខែតុលាឆ្នាំ២០២៤ មេបញ្ជាការកងកម្លាំង Quds រូបនេះ ស្រាប់តែបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលជាទីបំផុត នៅឯទីក្រុង Karbala នៃប្រទេសអ៊ីរ៉ាក់។

តាមការចុះផ្សាយរបស់ Times of Israel, លោក Qaani ត្រូវគេឃើញស្លៀកពាក់ខ្មៅ ចូលរួមក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Abbas Nilforoushan ដែលត្រូវគេសម្លាប់ក្នុងប្រទេសលីបង់ កាលពីចុងខែកញ្ញា។
មុនពេលលោកបង្ហាញខ្លួន មានសេចក្តីរាយការណ៍ជាច្រើនបង្ហើបថា លោក Qaani អាចត្រូវគេសម្លាប់នៅប្រទេសលីបង់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើមន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡាឈ្មោះ Hashem Safieddine កាលពីដើមខែនេះ។
មិនត្រឹមប៉ុណ្ណឹងក៏មានមន្ទិលសង្ស័យផងដែរថា លោក Qaani ប្រហែលត្រូវអ៊ីរ៉ង់ឃុំឃាំងនិងសួរចម្លើយ ជាប់ពាក់ព័ន្ធការធ្វើឃាតមេក្រុមហេសបូឡា Hassan Nasrallah កាលពីខែមុន ហើយក៏គាំងបេះដូងស្លាប់ក្នុងអំឡុងពេលនៃការសួរចម្លើយនោះតែម្តង។

អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ ទាំងទីក្រុងតេហេរ៉ង់និងក្រុមហេសបូឡា សុទ្ធតែមិនអាចទាក់ទងគាត់បាន ទើបតែកាលពីថ្ងៃចន្ទប៉ុណ្ណោះ ដែលមានរឿងភ្ញាក់ផ្អើលនេះកើតឡើង។
សូមបញ្ជាក់ថា កងកម្លាំង Quds គឺជាអង្គភាពដ៏មានឥទ្ធិពលរបស់ឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់បានតែងតាំងគាត់ជាមេទ័ព Quds ជំនួសលោក Qassem Soleimani ដែលត្រូវសហរដ្ឋអាមេរិក ធ្វើឃាតក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ង់ ក្នុងឆ្នាំ២០២០។
កងកម្លាំង Quds នេះហើយ ជាអ្នកមើលការខុសត្រូវនិងដឹកមុខចលនាសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលក្នុងនោះរួមមានទាំងក្រុមហេសបូឡានៅប្រទេសលីបង់, ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងក្រុមឧទ្ទាម ហ៊ូធី នៅប្រទេសយេម៉ែន ផងដែរ៕
ប្រែសម្រួល៖ សុខ សុវណ្ណ
ចុចអាន៖ លោក Netanyahu គំរាមតាមកម្ទេចក្រុមហេសបូឡាគ្រប់កន្លែង គ្មានត្រាប្រណីឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


