ព័ត៌មានអន្ដរជាតិ
មនុស្ស៣០០នាក់ទៀតត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ខ្លួនម្សិលមិញ
អ្នកតវ៉ាប្រហែលជា៣០០នាក់តាមសេចក្តីរាយការណ៍ថាត្រូវបានចាប់ខ្លួននៅថ្ងៃពុធ ទី១០ ខែមីនា នៅពេលកម្លាំងយោធាមីយ៉ាន់ម៉ាបានបន្តបបង្ក្រាបបាតុកម្មនៅទីប្រជុំជន North Oakkalapa ក្នុងទីក្រុងយ៉ាំងហ្គោន។

កម្លាំងសន្តិសុខបានបាញ់ឧស្ម័នទឹកភ្នែក គ្រាប់ជ័រ និងរំសេវដើម្បីបំបែកហ្វូងបាតុកររាប់ពាន់នាក់ដែលប្រមូលប្តុំគ្នានៅឧទ្យាន Kantharyar Park នាព្រឹកថ្ងៃពុធ។ ពេលនោះ អ្នកតវ៉ារាប់រយនាក់ដែលរត់ចូលឧទ្យានត្រូវបានចាប់ខ្លួន។

ក្នុងការបង្ក្រាបនោះ ក៏មានមនុស្សជាច្រើននាក់បានរងរបួសដែរ។
ក្រុមសប្បុរសធម៌មួយបានប្រាប់សារព័ត៌មានក្នុងស្រុក The Irrawaddy ថា ពួកគេបានជួយព្យាបាលរបួសអ្នកតវ៉ា៣នាក់ដែលបានរបួសពីការប៉ះទង្គិចគ្នានោះ។ ពួកគេថែមទាំងបានបញ្ជូនអ្នកតវ៉ាម្នាក់ដែលរបួសធ្ងន់ទៅព្យាបាលនៅមន្ទីរពេទ្យមួយ។

កម្លាំងសន្តិសុខក៏បានបង្ក្រាបទៅលើអ្នកលីសែងដែលបានជួបជុំគ្នានៅជិតឧទ្យាននោះដើម្បីអំពាវនាវឲ្យមានការដោះលែងអ្នកដែលបានចាប់ខ្លួន។

ពេលនោះសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបនៅប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍ផ្លូវការដើម្បីអំពាវនាវឲ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួន។ នៅល្ងាចថ្ងៃពុធ កម្លាំងសន្តិសុខត្រូវការរថយន្ត១០គ្រឿងដឹកអ្នកដែលពួកគេទើបចាប់ខ្លួនថ្មី។

នៅព្រឹកថ្ងៃពុធ កម្លាំងយោធាបានបានបង្ក្រាបទៅលើតំបន់ស្ថានីយ៍រថភ្លើងរថភ្លើង Myanma Railways Mahlwagone ដែលស្ថិតនៅទីប្រជុំជន Mingalar Taung Nyunt។
បុគ្គលិកស្ថានីយរថភ្លើងប្រហែលជា៨០០នាក់ត្រូវបានកម្លាំងយោធាបំបែកពីទីតាំងដែលពួកគេក៏ចូលរួមចលនាប្រឆាំងនឹងរបបយោធាទូទាំងប្រទេសដែរ។

បុគ្គលិកស្ថានីយ៍រថភ្លើង Myanma Railways ម្នាក់បាននិយាយថា បុគ្គលិកស្ថានីយ៍ទាំងនោះដែលមិនបានចូលរួមចលនាប្រឆាំង (CDM ) ត្រូវបានអនុញ្ញាតឲ្យស្ថិតនៅ ប៉ុន្តែប៉ូលិសបង្ក្រាបកុបកម្ម និងទាហាននៅតែដាក់កម្លាំងពង្រាយនៅតំបន់នោះ។

បុគ្គលិកម្នាក់និយាយថា ៖«យើងទាំងអស់គ្នាមិនបន្តស្នាក់នៅទេ ពីព្រោះយើងត្រូវទៅចូលរួមចលនាប្រឆាំងទៀត»។
ចលនាប្រឆាំងទូទាំងប្រទេសជាគំនិតផ្តួចផ្តើមឡើងដោយក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យរាប់រាយនាក់ដែលមកពីមន្ទីរពេទ្យរដ្ឋក្នុងទីក្រុងយ៉ាំងហ្គោន និងម៉ាន់ដាឡាយ។ បន្ទាប់មកមនុស្សកាន់តែច្រើនចូលរួមចលនា CDM នេះ រួមទាំងបុគ្គលិករដ្ឋរាប់ពាន់នាក់ផងដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ The Irrawaddy
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


