ព័ត៌មានអន្ដរជាតិ
ផ្ទុះកាំជ្រួចក្នុងពិធីបុណ្យ Loi Krathong នៅថៃ របួសមនុស្សច្រើននាក់
ហេតុការណ៍ដ៏រន្ធត់មួយ កើតឡើងនៅប្រទេសថៃ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី១៧ខែតុលាឆ្នាំ២០២៤ ដោយកាំជ្រួចបានផ្ទុះបណ្តាលឲ្យរបួសមនុស្សចំនួន១១នាក់ ពេលចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យ Loi Krathong លើទន្លេមេគង្គ។

តាមការចុះផ្សាយរបស់ Khaosod, ហេតុការណ៍នេះកើតឡើងនៅខេត្ត Nakhon Phanom ខណៈមូលហេតុគឺបណ្តាលមកពីកាំជ្រួចមិនហោះឡើងលើ បែរជាខុសបច្ចេកទេសផ្ទុះនៅខាងក្រោមទៅវិញ ទើបបណ្តាលឲ្យមានមនុស្សរងរបួសច្រើនបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ តាមការអះអាងពីក្រុមមន្ត្រី, អ្នករងរបួសភាគច្រើន គឺមិនប៉ះពាល់ដល់អាយុជីវិតទេ ពោលគឺគ្រាន់តែរងរបួសបន្តិចបន្តួច។
ពាក់ព័ន្ធបញ្ហានេះ ខេត្ត Nakhon Phanom បានចេញបទបញ្ជាដាច់ណត្តិថា ឆ្នាំក្រោយនឹងមិនអនុញ្ញាត ឲ្យរៀបចំការបាញ់កាំជ្រួចនៅជិតទីតាំងដែលមានប្រជាជននិងភ្ញៀវទេសចរច្រើនទៀតទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋបាលរាជធានីហាមដុតផាវ កាំជ្រួច និងលេងល្បែងស៊ីសងនៅថ្ងៃបុណ្យចូលឆ្នាំចិន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


