ព័ត៌មានអន្ដរជាតិ
មិនទាន់ឡើងកាន់អំណាចផង អ្នកស្នងតំណែងមេក្រុមហេសបូឡា ត្រូវអ៊ីស្រាអែល សម្លាប់បាត់ទៅហើយ
មិនទាន់ទាំងបានឡើងកាន់តំណែងផង ស្រាប់តែបេក្ខភាពដែលនឹងចូលធ្វើជាមេក្រុមហេសបូឡាជំនួសលោក Hassan Nasrallah ត្រូវអ៊ីស្រាអែល អះអាងថា បានបាត់បង់ជីវិតក្នុងការវាយប្រហាររបស់ខ្លួនបាត់ទៅហើយ។ នេះបើតាមការចុះផ្សាយរបស់ BBC។

អ៊ីស្រាអែល បានបញ្ជាក់ពីការស្លាប់លោក Hashem Safieddine ដែលត្រូវគេមើលឃើញថា នឹងឡើងស្នងតំណែងលោក Nasrallah ជាមេក្រុមហេសបូឡា ក្នុងរយៈពេលដ៏ខ្លីខាងមុខ ក្រោយពេលអ្នកដឹកនាំមុន ក៏ត្រូវស្លាប់ក្រោមដៃកងទ័ពរបស់លោក Netanyahu ដូចគ្នា។
តាមពិតទៅអ៊ីស្រាអែល បានសម្លាប់លោក Safieddine ជាងកន្លះខែមកហើយ ប៉ុន្តែទើបតែប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារទី២២ខែតុលាឆ្នាំ២០២៤ប៉ុណ្ណោះ។ ក្នុងសេចក្តីប្រកាសនោះ អ៊ីស្រាអែល បញ្ជាក់ថា បុរសអាយុ៦០ឆ្នាំរូបនេះ បានស្លាប់ក្នុងវាយប្រហារកាលពីថ្ងៃទី៤ខែតុលានៅតំបន់ Dahieh ជាយក្រុងបេរូត ដែលជាបន្ទាយដ៏រឹងមាំរបស់ក្រុមហេសបូឡា។
ក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល ឬ IDF ប្រកាសថា «ឥឡូវនេះ យើងអាចបញ្ជាក់បានហើយថា ក្នុងការវាយប្រហារប្រហែលបីសប្តាហ៍មុន លោក Hashem Safieddine ប្រធានក្រុមប្រឹក្សាប្រតិបត្តិក្រុមហេសបូឡា និងលោក Ali Hussein Hazima ដែលជាប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ចលនាប្រដាប់អាវុធលីបង់មួយនេះ ត្រូវបានសម្លាប់រួមជាមួយមេបញ្ជាការក្រុមហេសបូឡាផ្សេងទៀត»។

ត្បិតមានការអំពាវនាវឲ្យបន្ថយដៃក៏ដោយ ប៉ុន្តែអ៊ីស្រាអែលមិនស្តាប់ឡើយ ហើយនៅតែបន្តប្រតិបត្តិការសងសឹកកម្ចាត់ក្រុមហេសបូឡានៅប្រទេសលីបង់ ក្រោយក្រុមហាម៉ាស បើកការវាយលុកឆ្លងព្រំដែនយ៉ាងភ្ញាក់ផ្អើលនៅតំបន់ហ្គាហ្សាកាលពីឆ្នាំ។
គិតត្រឹមពេលនេះ មានប្រជាជនលីបង់ចំនួន ២ ៤៦៤នាក់ហើយ បានបាត់បង់ជីវិតនិងជិត ១២ ០០០នាក់រងរបួស។ចំណែក អ៊ីស្រាអែល បញ្ជាក់ថា ខ្លួនបានសម្លាប់យុទ្ធជនក្រុមហេសបូឡាជាង ១ ៥០០នាក់ ខណៈទាហាន IDF ៤៣នាក់ ក៏បាត់បង់ជីវិតផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហេសបូឡា ប្រកាសថា សង្គ្រាមជាមួយអ៊ីស្រាអែលឈានដល់ដំណាក់កាលថ្មី ក្រោយការស្លាប់លោក Sinwar
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


