ព័ត៌មានអន្ដរជាតិ
មេដឹកនាំ ហេសបូឡា ផ្ញើលិខិតអបអរមេដឹកនាំថ្មីក្រុមហាម៉ាស ដោយប្តេជ្ញាតស៊ូរួមគ្នាប្រឆាំង អ៊ីស្រាអែល
នៅក្នុងលិខិតអបអរសាទរមួយច្បាប់ មេដឹកនាំក្រុមហេបូឡាដែលមានមូលដ្ឋាននៅប្រទេសលីបង់ លោក Sheikh Naim Qassem បានផ្ញើទៅកាន់ មេដឹកនាំក្រុមហាម៉ាស លោក Khalil al-Hayya ដែលទើបតែត្រូវបានជ្រើសរើសជាប្រធានការិយាល័យនយោបាយថ្មី ដោយបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងរឹងមាំ មិនងាករេ របស់ចលនាតស៊ូលីបង់មួយនេះ ចំពោះក្រុមហាម៉ាស និងបុព្វហេតុប៉ាឡេស្ទីន។

យោងតាមសារព័ត៌មាន presstv, នៅក្នុងលិខិតនោះ លោក Sheikh Qassem បានសម្តែងការអបអរសាទរចំពោះលោក al-Hayya សម្រាប់ការតែងតាំងនេះ ដោយនិយាយថា ការជ្រើសរើសរូបលោកបានឆ្លុះបញ្ចាំងពី «ភាពរឹងមាំ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការរក្សាពន្លឺនៃការតស៊ូឲ្យនៅរស់រវើក» ទោះបីជាមានការគាបសង្កត់ពីសំណាក់អ៊ីស្រាអែល និងអាមេរិកក៏ដោយ។
នៅក្នុងលិខិតដដែលនោះ លោកបានថ្កោលទោសចំពោះឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ដែលកំពុងត្រូវបានបិទខ្ទប់ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រុមហេបូឡា ចំពោះការតស៊ូ ដោយបង្ហាញការជឿជាក់យ៉ាងមុតមាំថា ជ័យជម្នះនឹងកើតមាននៅទីបញ្ចប់។
លោក Qassem ក៏បានកោតសរសើរចំពោះការដឹកនាំរបស់លោក al-Hayya ដោយលើកឡើងថា វានឹងបន្តនូវកេរដំណែលរបស់មេដឹកនាំក្រុមហាម៉ាសមុនៗដែលបានពលីជីវិត រួមមានស្ថាបនិក លោក Sheikh Ahmed Yassin អតីតប្រធានការិយាល័យនយោបាយ លោក Ismail Haniyeh និងលោក Yahya Sinwar។
មេដឹកនាំក្រុមហេសបូឡារូបនេះបានថ្លែងថា ចលនាតស៊ូលីបង់នឹងបន្តគាំទ្រក្រុមហាម៉ាសនៅក្នុងការតស៊ូដើម្បី «ដណ្តើមយកទឹកដី និងសិទ្ធិមកវិញ» ដែលជាការប្តេជ្ញាចិត្តមួយដែលលោកបានបញ្ជាក់ថា ជាឆន្ទៈរួមរបស់អគ្គលេខាធិការរងគ្រោះរបស់ហេបូឡា លោក Seyed Hassan Nasrallah និងមេដឹកនាំដទៃទៀតរបស់ចលនានេះដែលបានពលីជីវិតទៅ។
លោក Qassem ក៏បានរំឮកដល់កេរដំណែលរបស់ស្ថាបនិកបដិវត្តន៍ឥស្លាម លោក Imam Khomeini និងអតីតមេដឹកនាំកំពូលនៃបដិវត្តន៍ឥស្លាម លោក Ayatollah Seyyed Ali Khamenei ដែលបានពលីជីវិតនៅក្នុងការវាយប្រហារតាមអាកាសតម្រង់ដៅលើការិយាល័យរបស់លោកនៅកណ្តាលទីក្រុងតេហេរ៉ង់ កាលពីថ្ងៃដំបូងនៃការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ។ លោកបានពិពណ៌នាថា ចក្ខុវិស័យរបស់ពួកលោកនៅតែបន្តបង្ហាញផ្លូវសម្រាប់ការតស៊ូដើម្បីទីក្រុងអាល់គុតស៍ (al-Quds/Jerusalem) និងប៉ាឡេស្ទីន។
សូមជម្រាបជូនថា ក្រុមហេបូឡា (លីបង់) និងក្រុមហាម៉ាស (ប៉ាឡេស្ទីន) គឺជាចលនាប្រដាប់អាវុធឥស្លាមដែលមានអ៊ីរ៉ង់ ជាបង្អែករួមគ្នា ក្នុងការប្រឆាំងនឹងអ៊ីស្រាអែល និងឥទ្ធិពលរបស់អាមេរិក។ បន្ទាប់ពីការបាត់បង់មេដឹកនាំចាស់ៗ លោក Qassem បានឡើងមកដឹកនាំក្រុមហេសបូឡា ចំណែកឯលោក Khalil al-Hayya ត្រូវបានជ្រើសរើសជាប្រធានការិយាល័យនយោបាយថ្មីរបស់ក្រុមហាម៉ាស ដែលជាហេតុនាំឲ្យមានការផ្ញើលិខិតអបអរសាទរ និងរឹតចំណងសាមគ្គីភាពនេះកាន់តែស្អិតរមួតជាងមុន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ត្រាំ ថា ប្រធានាធិបតីលីបង់ នឹងក្លាយជាមេដឹកនាំដ៏សំខាន់ម្នាក់នៅមជ្ឈិមបូព៌ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


