Connect with us

ព័ត៌មានអន្ដរជាតិ

ប៉េងប៉ោងយោង​សំរាម​កូរ៉េខាងជើង​ធ្លាក់​មក​លើ​បរិវេណការិយាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​សេអ៊ូល​ម្តង​ទៀត

បានផុស

នៅ

ប៉េងប៉ោង​យោង​ស្បោង​​សំរាមកូរ៉េខាងជើង បានធ្លាក់លើបរិវេណការិយាល័យប្រធានាធិបតីនៅកណ្តាលទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ ដែលជាករណីទីពីរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ និងបង្កើនការព្រួយបារម្ភអំពីភាពងាយរងគ្រោះនៃទីតាំងសំខាន់ៗរបស់កូរ៉េខាងត្បូងអំឡុងពេលការឈ្លានពានរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៤ខែតុលានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុនេះបាន​កើតឡើង បន្ទាប់ពីគូប្រជែងកូរ៉េទាំងពីរបានបង្កើនការគំរាមកំហែង និងវោហាសាស្ត្រប្រឆាំងនឹងគ្នាទៅវិញ​​ទៅមកជុំវិញការអះអាងរបស់កូរ៉េខាងជើងដែលថាកូរ៉េខាងត្បូងបានបង្ហោះដ្រូនឆ្លងកាត់រដ្ឋធានីព្យុងយ៉ាងដើម្បីផ្សព្វ​ផ្សាយ​​ខិត្តប័ណ្ណឃោសនាក្នុងខែនេះ។

យោងតាមសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉េងប៉ោងមួយរបស់កូរ៉េខាងជើងបានផ្ទុះពីលើបរិវេណការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយទម្លាក់សំរាមទៅលើដី ប៉ុន្តែរកមិនឃើញវត្ថុគ្រោះថ្នាក់នោះទេ។

ប្រទេសកូរ៉េខាងជើងបានបញ្ជូនប៉េងប៉ោងផ្ទុកសំរាមចូលទៅក្នុងកូរ៉េខាងត្បូងចាប់តាំងពីចុងខែឧសភាក្នុងការបន្តយុទ្ធនាការចិត្តសាស្ត្របែបសង្គ្រាមត្រជាក់ ខណ៖ក៏ធ្លាប់មានសំរាម​ដែល​ធ្លាក់​លើ​បរិវេណ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​កាល​ពី​ខែ​កក្កដា មិន​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់ និង​គ្មាន​នរណា​ម្នាក់​រង​របួស។

គេមិនទាន់ដឹងភ្លាមៗថា តើប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ស្ថិតនៅក្នុងបរិវេណនេះ កំឡុងពេលឧប្បត្តិហេតុចុងក្រោយនេះឬយ៉ាងណានោះទេ។ បើយោងតាមកាលវិភាគរបស់គាត់បានបង្ហាញថា គាត់នឹងត្រូវជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដែលធ្វើទស្សនកិច្ចនៅការិយាល័យរបស់គាត់។

បើយោងតាមកាសែត Dong-A Ilbo របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នៅលើគេហទំព័ររបស់ខ្លួនថាប៉េងប៉ោងចុងក្រោយបង្អស់របស់ប្រទេសកូរ៉េខាងជើងមានខិត្តប័ណ្ណឃោសនារិះគន់លោក Yoon និងភរិយារបស់គាត់ លោកស្រីKim Keon Hee រួមជាមួយសំរាម។

កាសែតនេះបានរាយការណ៍ថា ខិត្តប័ណ្ណទាំងនោះត្រូវបានរាយប៉ាយនៅតាមតំបន់នានាក្នុងសង្កាត់ Yongsan នៃទីក្រុងសេអ៊ូល ជាកន្លែងដែលការិយាល័យប្រធានាធិបតីរបស់លោក Yoon ស្ថិតនៅ ហើយបានកត់សម្គាល់ថាថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យា GPS ដើម្បីទម្លាក់ប៉េងប៉ោងកាន់តែត្រឹមត្រូវទៅក្នុងទីតាំងដែលមានបំណងទម្លាក់។

ទោះយ៉ាងណាសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង មិនបានបញ្ជាក់ពីរបាយការណ៍នេះភ្លាមៗទេ ខណៈអ្នកជំនាញនិយាយថា កូរ៉េខាងជើងទំនងជាខ្វះបច្ចេកវិទ្យាទំនើបដើម្បីទម្លាក់ប៉េងប៉ោងលើគោលដៅជាក់លាក់។

(រូបភាព៖ AP)

គួរបញ្ជាក់ថាកូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងថាបានប្រើដ្រូនដើម្បីទម្លាក់ខិត្តប័ណ្ណឃោសនាលើទីក្រុងព្យុងយ៉ាងចំនួនបីដងក្នុងខែនេះ ហើយបានគំរាមកំហែងការឆ្លើយតបផ្នែកយោធាប្រសិនបើវាកើតឡើងម្តងទៀត។ កូរ៉េខាងត្បូងបានបដិសេធមិនបញ្ជាក់ថាតើខ្លួនបានបញ្ជូនដ្រូនទាំងនោះទេ ប៉ុន្តែបានព្រមានថាកូរ៉េខាងជើងនឹងប្រឈមមុខនឹងការបញ្ចប់របបរបស់ខ្លួន ប្រសិនបើសុវត្ថិភាពរបស់ពលរដ្ឋកូរ៉េខាងត្បូងត្រូវបានគំរាមកំហែង។

ប្រទេសកូរ៉េខាងជើងធ្លាប់បញ្ជាក់ថា សកម្មភាពប៉េងប៉ោងរបស់ខ្លួនគឺជាការឆ្លើយតបទៅនឹងសកម្មជនកូរ៉េខាងត្បូងដែលបង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​ទីក្រុង​ព្យុងយ៉ាងតាមរយៈប៉េងប៉ោងផ្ទាល់ខ្លួនរបស់ពួកគេ។ កូរ៉េខាងត្បូង​បាន​ឆ្លើយតប​ដោយ​ចាប់ផ្តើម​ការផ្សាយ​សំឡេង​បំពង​សំឡេង​ឃោសនា​នៅតាម​តំបន់​ព្រំដែន ដោយ​ជំរុញ​ឱ្យ​កូរ៉េខាងជើង​បើក​ឧបករណ៍បំពងសំឡេង​​ជួរមុខ​​របស់ខ្លួន​។

ស្របពេលជាមួយយុទ្ធនាការបែបសង្រ្គាមត្រជាក់របស់កូរ៉េ កើតមានឡើងនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានបង្កើនល្បឿននៃការសាកល្បងអាវុធរបស់គាត់ និងពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីផងដែរ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ១ ម៉ោង មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

Sokha Hotels

ព័ត៌មានពេញនិយម