ព័ត៌មានអន្ដរជាតិ
មេដឹកនាំ G7 ឯកភាពផ្ដល់កម្ចី ៥០ពាន់លានដុល្លារឲ្យអ៊ុយក្រែនចាប់ពីខែធ្នូតទៅ
មេដឹកនាំក្រុមប្រទេស G7 កាលពីថ្ងៃសុក្របានឈានដល់ការឯកភាពគ្នាលើការផ្តល់ប្រាក់កម្ចីប្រហែល ៥០ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ដែលប្រាក់ទាំងនេះទាញចេញពីចំណូលដែលរកបានពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក។

សេចក្តីថ្លែងការណ៏របស់ G7 បានប្រកាសថា៖ «គោលបំណងរបស់យើងគឺដើម្បីចាប់ផ្តើមបញ្ចេញមូលនិធិនេះនៅចុងឆ្នាំ»។ កម្ចីនឹងត្រូវបានបញ្ចេញតាមរយៈប្រាក់កម្ចីទ្វេភាគីជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីថ្ងៃទី១ខែធ្នូ និងបន្តរហូតដល់ចុងឆ្នាំ២០២៧ ជាដំណាក់កាលៗ «ដែលនឹងឆ្លុះបញ្ចាំងពីតម្រូវការហិរញ្ញវត្ថុបន្ទាន់របស់អ៊ុយក្រែន»។
G7 បន្តថា៖ «G7 នៅតែប្រកាន់ខ្ជាប់នូវសាមគ្គីភាពរបស់ខ្លួន ក្នុងការគាំទ្រដល់ការប្រយុទ្ធ ដើម្បីសេរីភាព ព្រមទាំងការងើបឡើងវិញ និងការកសាងឡើងវិញរបស់អ៊ុយក្រែន»។
សូមបញ្ជាក់ថា ទ្រព្យសកម្មរុស្ស៊ីប្រមាណ ២៨០ពាន់លានដុល្លារ ត្រូវបានបង្កកក្រោមការដាក់ទណ្ឌកម្មបន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។ ភាគច្រើននៃទ្រព្យសកម្មទាំងនោះ ត្រូវបានកាន់កាប់នៅក្នុងក្រុមហ៊ុនផ្តល់សេវាប្រតិបត្តិការហិរញ្ញវត្ថុ Euroclear ដែលមានមូលដ្ឋាននៅប្រទេសបែលហ្ស៊ិក។ កត្តានេះហើយទើបធ្វើឲ្យសហភាពអឺរ៉ុបក្លាយជាតួអង្គសំខាន់ក្នុងផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៤ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


