ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំង F-15 អាមេរិកទៅដល់មជ្ឈិមបូព៌ាហើយ សម្រាប់ជាការព្រមានដល់អ៊ីរ៉ង់
យន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិក បានទៅដល់តំបន់មជ្ឈិមបូព៌ា ដែលនេះត្រូវគេមើលឃើញថាជាការបង្កើនភាពតានតឹងមួយកម្រិតទៀតជាមួយប្រទេសអ៊ីរ៉ង់។

យោធាអាមេរិក បានប្រកាសកាលពីថ្ងៃទី៧ខែវិច្ឆិកាថា F-15 ដែលទើបដាក់ពង្រាយនេះ បានធ្វើដំណើរចាកចេញពីមូលដ្ឋាននៅចក្រភពអង់គ្លេស ទៅកាន់ទីបញ្ជាការកណ្ដាលអាមេរិក CENTCOM នៅមជ្ឈិមបូព៌ា។ ការដាក់ពង្រាយនេះ ធ្វើឡើងមួយសប្ដាហ៍បន្ទាប់ក្រុងវ៉ាស៊ីនតោនបានព្រមានពីការបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ហើយក៏ជាវិធានការមួយនៃយុទ្ធសាស្ត្រទ្រង់ទ្រាយធំរបស់ក្រសួងការពារជាតិអាមេរិក ពាក់ព័ន្ធនឹងគម្រោងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក យន្តហោះប្រយុទ្ធ យន្តហោះចាក់សាំងនៅលើអាកាស និងនាវាការពារដែនអាកាស ទៅកាន់តំបន់មជ្ឈិមបូព៌ា។
មុនការដាក់ពង្រាយ មន្ទីរបញ្ចកោណ ធ្លាប់បានចេញសារព្រមានថា៖ «បើអ៊ីរ៉ង់ ឬក៏ដៃគូ ឬក៏បក្ខពួក ឆ្លៀតយកឳកាសនេះដើម្បីកំណត់គោលដៅលើបុគ្គល ឬផលប្រយោជន៍អាមេរិកនៅក្នុងតំបន់ សហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារខ្លួន»។
វត្តមាន F-15 នៅមជ្ឈិមបូព៌ា ប្រៀបបានទៅនឹងការបង្កើនភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង ហើយការពង្រាយនេះ ក៏បានក្លាយជាសារព្រមានដោយផ្ទាល់ទៅកាន់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ខណៈអាមេរិកបានបញ្ជាក់ម៉ឺងម៉ាត់ថា ខ្លួនបានត្រៀមរួចរាល់សម្រាប់ការគំរាមកំហែង ឬការបង្កហេតុដែលអាចកើតមាន៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


