ព័ត៌មានអន្ដរជាតិ
អាមេរិក សន្យាជួយអ៊ុយក្រែន ៦ពាន់លានដុល្លារទៀត មុនលោក ត្រាំ ឡើងកាន់តំណែង
ក្នុងបទសម្ភាសដែលចេញផ្សាយដោយទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យទី១០ខែវិច្ឆិកាឆ្នាំ២០២៤ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បញ្ជាក់ថា សេតវិមាននឹងបញ្ចេញកញ្ចប់ជំនួយនៅសល់ប្រមាណ៦ពាន់លានដុល្លារទៀតឲ្យទៅអ៊ុយក្រែន មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាផ្លូវការក្នុងខែមករាឆ្នាំ២០២៥។

លោក Sullivan លើកឡើងថា «គោលដៅសំខាន់មួយក្នុងចំណោមគោលដៅសំខាន់ៗរបស់រដ្ឋបាលបៃដិន នារយៈពេលប៉ុន្មានខែចុងក្រោយនៃអាណត្តិរបស់គាត់ គឺត្រូវធ្វើឲ្យអ៊ុយក្រែនឈរជើងក្នុងទីតាំងដ៏រឹងមាំបំផុតលើសមរភូមិ ដើម្បីធានាថា ពួកគេជាភាគីមិនអាចខ្វះបាន នៅពេលចូលមកកាន់តុចរចា»។
ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកពេញទំហឹងលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក សហរដ្ឋអាមេរិក បានជួយផ្នែកយោធាអស់ទឹកប្រាក់១៧៤ពាន់លានដុល្លារហើយ ប៉ុន្តែជំនួយនេះ ត្រូវក្រុមអ្នកសាធារណរដ្ឋរិះគន់យ៉ាងខ្លាំង ដោយមានអ្នកខ្លះចោទថា រដ្ឋាភិបាលលោក ចូបៃដិន ហាក់ដូចជាយកលុយវាល់លានទៅបោះចោលនៅអ៊ុយក្រែន អ៊ីចឹង។
ដូច្នេះហើយទើប ឥឡូវទីក្រុងកៀវ កំពុងភ័យខ្លួនចំពោះការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ហើយសូម្បីរុស្ស៊ីក៏គំរាមដែរថា ការជាប់ឆ្នោតប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក គឺជាដំណឹងដ៏អាក្រក់បំផុតសម្រាប់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី។

យ៉ាងណា លោក Sullivan ក៏បាននិយាយដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងពិភាក្សាអំពីអាទិភាពគោលនយោបាយក្នុងស្រុកនិងបរទេស ជាមួយប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ពេលអ្នកទាំងពីរជួបគ្នានៅថ្ងៃពុធ ហើយក្នុងឱកាសនោះ លោក បៃដិន នឹងផ្តាំផ្ញើឲ្យលោកត្រាំ កុំបោះបង់អ៊ុយក្រែនចោលឲ្យសោះ។
តាមការបញ្ជាក់ពីលោក Sullivan, «ប្រធានាធិបតីបៃដិន នឹងមានឱកាសក្នុងរយៈពេល៧០ថ្ងៃខាងមុខដើម្បីជំរុញទៅសភា និងផ្តាំផ្ញើទៅកាន់រដ្ឋបាលអាណត្តិថ្មីថា សហរដ្ឋអាមេរិកមិនត្រូវទុកអ៊ុយក្រែនចោលឡើយ ការដើរចេញពីអ៊ុយក្រែនមានន័យថា នឹងមានអស្ថិរភាពកាន់តែច្រើននៅក្នុងទ្វីបអឺរ៉ុប”៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


