ព័ត៌មានអន្ដរជាតិ
លីបង់ និងហេសបូឡា យល់ព្រមតាមសំណើអាមេរិក ជុំវិញបទឈប់បាញ់ជាមួយអ៊ីស្រាអែល
រដ្ឋាភិបាលលីបង់ និងក្រុមសកម្មប្រយុទ្ធហេសបូឡា បានយល់ព្រមតាមសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ជាមួយអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៤។

លោក Ali Hassan Khalil ជំនួយការប្រធានសភា លោក Nabih Berri បាននិយាយថា លីបង់ បានធ្វើការឆ្លើយតបជាលាយលក្ខណ៍អក្សររបស់ខ្លួនទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសលីបង់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ហើយបេសកជនសេតវិមាន លោក Amos Hochstein កំពុងធ្វើដំណើរទៅកាន់ទីក្រុងបេរូត ដើម្បីបន្តកិច្ចពិភាក្សាបទឈប់បាញ់។
យ៉ាងណាមិញ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីភាគីអ៊ីស្រាអែលនោះទេ។
ក្រុមហេសបូឡា ដែលជាចលនាប្រដាប់អាវុធដ៏ធំ និងមានការគាំទ្រដោយអ៊ីរ៉ង់ បានគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនគឺ លោក Berri ដើម្បីចរចាលើបទឈប់បាញ់។
លោក Khalil បានប្រាប់ថា៖ «រាល់មតិយោបល់ដែលយើងបានបង្ហាញ បញ្ជាក់ពីការប្រកាន់ខ្ជាប់យ៉ាងច្បាស់លាស់ចំពោះសេចក្ដីសម្រេចលេខ១៧០១ ជាមួយនឹងបទប្បញ្ញត្តិទាំងអស់ផ្សេងទៀត»។ លោក Khalil ចង់សំដៅទៅលើសេចក្ដីសម្រេចលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបញ្ចប់សង្រ្គាមពីមុនរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលក្នុងឆ្នាំ២០០៦។
លក្ខខណ្ឌរបស់សេចក្ដីសម្រេចនេះ តម្រូវឲ្យក្រុមហេសបូឡាមិនមានវត្តមានក្រុមប្រដាប់អាវុធនៅក្នុងតំបន់ព្រំដែនរវាងលីបង់-អ៊ីស្រាអែល និងទន្លេលីតានី ដែលស្ថិតនៅចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីភាគខាងជើងនៃព្រំដែន។
លោក Khalil បានបន្ថែមថា ភាពជោគជ័យនៃគំនិតផ្តួចផ្តើមនាពេលនេះ គឺអាស្រ័យលើអ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា បើអ៊ីស្រាអែលមិនចង់បានដំណោះស្រាយ «នោះវាអាចបង្កើតជាបញ្ហា១០០ជំពូក»។
អ៊ីស្រាអែល បានអះអាងជាយូរមកហើយថា សេចក្ដីសម្រេចលេខ១៧០១ មិនត្រូវបានគេអនុវត្តឲ្យបានត្រឹមត្រូវទេ ដោយនៅតែមានវត្តមានរបស់ក្រុមយុទ្ធជនហេសបូឡា និងសព្វាវុធនៅតាមព្រំដែន។ ចំណែកឯ លីបង់ ក៏បានចោទប្រកាន់អ៊ីស្រាអែលពីការរំលោភបំពាន រួមទាំងការបើកយន្តហោះចម្បាំងនៅក្នុងដែនអាកាសរបស់ខ្លួនផងដែរ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


