ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី បញ្ជាក់ច្បាស់ៗថា អ៊ុយក្រែន មិនកាត់ទឹកដី ដូរយកសន្តិភាពដាច់ខាត
ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយទូរទស្សន៍ Fox ចាក់ផ្សាយកាលពីថ្ងៃពុធទី២០ខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលទីក្រុងកៀវ នឹងមិនព្រមកាត់ទឹកដីដើម្បីប្តូរយកសន្តិភាពឡើយ។

នៅពេលពិធីករ Trey Yingst សួរថា តើអ៊ុយក្រែនសុខចិត្តធ្វើសម្បទានទឹកដី ជាថ្នូរនឹងបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីដែរឬអត់នោះ លោកហ្សេលេនស្គី ឆ្លើយដោយមិនស្ទាក់ស្ទើរចិត្តថា «យើងមិនអាចទទួលស្គាល់ទឹកដីអ៊ុយក្រែនដែលរុស្ស៊ីដណ្តើមយកទៅកាន់កាប់ ថាជារបស់រុស្ស៊ីបាននោះទេ។ នោះគឺជាទឹកដីដែលលោកពូទីនកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤ ពោលគឺមុនការវាយលុកពេញទំហឹងទៅទៀត។ តាមផ្លូវច្បាប់ យើងមិនទទួលស្គាល់ឡើយ យើងមិនទទួលយករឿងនេះដាច់ខាត»។
បន្ទាប់មកពាក់ព័ន្ធនឹងតំបន់គ្រីមៀវិញ, លោក Yingst បានសួរទៅប្រធានាធិបតីអ៊ុយក្រែនថា «ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់យ៉ាងច្បាស់ហើយថា គ្រីមៀនឹងមិនត្រលប់ទៅដៃអ៊ុយក្រែនវិញទេ ដូច្នេះតើអ្នកសុខចិត្តបោះបង់ចោលគ្រីមៀ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមនេះ និងបញ្ឈប់ការបង្ហូរឈាមនៅអឺរ៉ុបដែរឬអត់?»។
លោក ហ្សេលេនស្គី លើកឡើងថា «ខ្ញុំធ្លាប់និយាយហើយថា យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកតំបន់គ្រីមៀមកវិញមករយៈផ្នែកការទូត។ យើងមិនអាចលះបង់ជីវិតមនុស្សរាប់ម៉ឺននាក់ ដើម្បីជាប្រយោជន៍ក្នុងការនាំយកគ្រីមៀត្រឡប់មកវិញនោះទេ»។

រុស្ស៊ី បានកាត់បញ្ចូលតំបន់គ្រីមៀជាឧបសម្ព័ន្ធក្នុងឆ្នាំ២០១៤ តាមរយៈការធ្វើប្រជាមតិ ប៉ុន្តែទង្វើនេះ ត្រូវបានលោកខាងលិច និងអ៊ុយក្រែន ថ្កោលទោសយ៉ាងដាច់អហង្ការ។
មិនត្រឹមប៉ុណ្ណឹង ចាប់តាំងពីលោកពូទីន បើកប្រតិបត្តិការសឹកពេញទំហឹងនៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២មក រុស្ស៊ីបានគ្រប់គ្រងប្រហែលមួយភាគប្រាំនៃទឹកដីរបស់អ៊ុយក្រែន ហើយថែមទាំងប្រកាសដាក់បញ្ចូលតំបន់ភាគខាងកើតចំនួនបួន ជាទឹកដីរបស់ខ្លួនទៀតផង។
យ៉ាងណា ប្រធានាធិបតីរុស្ស៊ី កាលពីខែមិថុនាបានរំលឹកឡើងវិញនូវលក្ខខណ្ឌសម្រាប់ការបញ្ចប់ជម្លោះ ក្នុងនោះរួមមានទាំងតម្រូវឲ្យអ៊ុយក្រែន បោះបង់ចោលមហិច្ឆតាចូលជាសមាជិកអង្គការណាតូ និងការដកកងទ័ពទាំងអស់ចេញពីតំបន់ចំនួនបួនដែលរុស្ស៊ីប្រកាសថារបស់ខ្លួនផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ហ្សេលេនស្គី សារភាពត្រង់ៗថា អ៊ុយក្រែននឹងចាញ់ បើអាមេរិក កាត់ជំនួយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


