ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនឡាន Nissan គ្រោងបញ្ឈប់ ឬផ្ទេរកម្មករនៅថៃ ១ ០០០ នាក់ ខណៈផលិតកម្មធ្លាក់ចុះ
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan Motor គ្រោងបញ្ឈប់ ឬផ្ទេរកម្មករសម្រាប់រោងចក្រនៅក្នុងប្រទេសថៃ ប្រហែល ១ ០០០ នាក់ ខណៈទម្លាក់ផលិតកម្មនៅអាស៊ីអាគ្នេយ៍ ដើម្បីជាផ្នែកមួយនៃការកាត់បន្ថយកម្មករទូទាំងពិភពលោករបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់សម្ដីប្រភពដឹងពីបញ្ហានេះជាអនាមិក។

ប្រភពសុំនិយាយដោយមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុន Nissan គ្រោងនឹងបញ្ឈប់ការផលិតមួយផ្នែកនៅរោងចក្រ Thailand Plant No.1 ដែលជារោងចក្រដំឡើងរថយន្តមួយក្នុងចំណោមរោងចក្រដំឡើងរថយន្តចំនួន២នៅថៃ ហើយបង្រួមប្រតិបត្តិការទៅរោងចក្រ Plant No.2 វិញ នៅខែកញ្ញា ឆ្នាំក្រោយ។
អ្នកនាំពាក្យក្រុមហ៊ុន Nissan បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការកាត់បន្ថយការងារនេះទេ ប៉ុន្តែបាននិយាយថា ការបង្រួមរោងចក្រកំពុងដំណើរការដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិក្ខារ ហើយគ្មានរោងចក្រណាមួយនឹងត្រូវបិទទ្វារនោះទេ ខណៈ Plant No.1 នៅតែជារោងចក្រផលិតកម្មសំខាន់។

គួររំឭកថា ក្រុមហ៊ុន Nissan កំពុងប្រឈមនូវបញ្ហាផ្សេងៗ ដោយបានប្រកាសកាលពីដើមខែនេះ ពីផែនការកាត់បន្ថយការងារចំនួន ៩ ០០០ កន្លែង នៅទូទាំងពិភពលោក ក្រោយរាយការណ៍ពីប្រាក់ចំណូលពាក់កណ្ដាលឆ្នាំដ៏ខ្សោយជាងការរំពឹងទុក។ ការប្រកួតប្រជែងក្នុងប្រទេសថៃ បានក្លាយជាបញ្ហាកាន់តែច្បាស់ ដោយការលក់រថយន្តរបស់ក្រុមហ៊ុន Nissan នៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ៣០ ភាគរយ មកនៅត្រឹមប្រហែល ១៤ ០០០ គ្រឿង ក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយ ដែលបញ្ចប់ទៅនៅខែមីនា។
គេមើលឃើញថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងៗ រួមទាំងតូយ៉ូតា និងហុងដា បានគ្រប់គ្រងទីផ្សារប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញ ការរីកចម្រើងយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនផលិតរថយន្តចិន ដូចជា BYD និង SAIC កំពុងដណ្ដើមដំណែកនេះជាបណ្ដើរៗជាមួយនឹងរថយន្តអគ្គិសនីរបស់ពួកគេ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


