ព័ត៌មានអន្ដរជាតិ
អាមេរិកផ្តើមរឹតត្បិតក្រុមហ៊ុនចិនជាង១០០ពីការនាំចូលផលិតផលអាហារនិងដែកចូលអាមេរិក
សហរដ្ឋអាមេរិកបានអះអាងកាលពីថ្ងៃទី២២ខែវិច្ឆិកាថា ខ្លួនកំពុងរារាំងការនាំចូលពីក្រុមហ៊ុនជាច្រើនដែលមានមូលដ្ឋាននៅប្រទេសចិន ដែលមានសកម្មភាពអាជីវកម្មរាប់ចាប់ពីក្នុងវិស័យលោហធាតុ រហូតដល់ឧស្សាហកម្មម្ហូបអាហារ ដោយលើកឡើងពីការព្រួយបារម្ភអំពីពលកម្មដោយបង្ខំ។

មន្ត្រីកំពុងបន្ថែមអង្គភាពប្រហែល៣០ទៅក្នុងបញ្ជីអង្គភាពច្បាប់ការពារការងារដោយបង្ខំជនជាតិអ៊ុយហ័រនៅភាគពាយ័ព្យប្រទេសចិន ដែលមានន័យថាទំនិញដែលផលិតទាំងស្រុង ឬដោយផ្នែកដោយក្រុមហ៊ុនទាំងនេះនឹងត្រូវបានរឹតបន្តឹងមិនឱ្យចូលសហរដ្ឋអាមេរិក។
នាយកដ្ឋានសន្តិសុខមាតុភូមិបាននិយាយថា រួមទាំងការបន្ថែមថ្មីនេះនាំឱ្យចំនួនក្រុមហ៊ុនសរុបក្នុងបញ្ជីឡើងដល់១០៧ក្រុមហ៊ុន។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា មូលហេតុគឺថាក្រុមហ៊ុនទាំងនោះត្រូវបានគេរកឃើញថាមានប្រភពមកពីតំបន់ Xinjiang ភាគពាយ័ព្យរបស់ប្រទេសចិន ឬធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់របស់ខ្លួន «ដើម្បីជ្រើសរើស ផ្ទេរ និងទទួលកម្មករ រួមទាំងជនជាតិអ៊ុយហ័រ (Uighurs) ចេញពីតំបន់ Xinjiang»។
ទីក្រុងប៉េកាំងត្រូវបានចោទប្រកាន់ពីបទចាប់ឃុំឃាំងជនជាតិ Uighurs ជាងមួយលាននាក់ និងជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅក្នុងបណ្តាញនៃកន្លែងឃុំឃាំងនៅក្នុងតំបន់ខេត្ត Xinjiang ទោះបីជាក្រុមមន្ត្រីបានបដិសេធយ៉ាងខ្លាំងចំពោះការចោទប្រកាន់រឿងនេះក៏ដោយ។
ក្រុមហ៊ុនដែលបានកំណត់គោលដៅថ្មីផលិតទំនិញរាប់ចាប់ពីផលិតផលកសិកម្មរហូតដល់ផលិតផលអាលុយមីញ៉ូម រួមជាមួយនឹងសម្ភារៈប៉ូលីស៊ីលីកុន។
សេចក្តីថ្លែងការណ៍ USTR បានបន្ថែមថា ពួកគេក៏ជីករ៉ែ និងកែច្នៃលោហៈដូចជាទង់ដែង មាស និងនីកែលផងដែរ។
គណៈកម្មាធិការសភាពីរភាគីអាមេរិកដែលបានកត់សម្គាល់នៅថ្ងៃទី ២២ ខែវិច្ឆិកា បានថា ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនដែលជាប់នឹងក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីរបស់ចិន CATL និងក្រុមហ៊ុន Gotion ដែលភ្ជាប់ជាមួយនឹងប្រទេសចិនផងដែរ
នៅដើមឆ្នាំ២០២៤ គណៈកម្មាធិការជ្រើសរើសសភានៃបក្សកុម្មុយនិស្តចិន និងអ្នកផ្សេងទៀតបានដាក់ទង់ទំនាក់ទំនងរបស់ CATL និង Gotion ចំពោះអាជីវកម្មពីរគឺ Xinjiang Nonferrous និង Xinjiang Joinworld ។ ក្រុមហ៊ុនទាំងពីរត្រូវបានរួមបញ្ចូលនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត។
ប្រធានគណៈកម្មាធិការនេះ លោក John Moolenaar និងសមាជិកសភាផ្សេងទៀតបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖«ខណៈពេលដែលយើងពេញចិត្តនឹងជំហានដំបូងនេះ យើងនៅតែមានការព្រួយបារម្ភថា ខ្សែសង្វាក់ផ្គត់ផ្គង់របស់ CATL និង Gotion មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតំបន់ Xinjiang»។
ច្បាប់នេះចូលជាធរមាននៅថ្ងៃទី ២៥ ខែវិច្ឆិកា។
តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បាននិយាយថា «ក្រុមហ៊ុនមិនគួរទទួលបានអត្ថប្រយោជន៍អយុត្តិធម៌ដោយការកេងប្រវ័ញ្ចកម្មករទេ»
លោកស្រីបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងនឹងអនុវត្តច្បាប់របស់យើងដើម្បីដោះស្រាយពលកម្មដោយបង្ខំ និងរារាំងក្រុមហ៊ុនដែលបំពានសិទ្ធិកម្មករពីការទទួលបានអត្ថប្រយោជន៍ពីទីផ្សារសហរដ្ឋអាមេរិក»។
ច្បាប់ការពារការងារដោយបង្ខំជនជាតិអ៊ុយហ្គួរត្រូវបានចុះហត្ថលេខាជាច្បាប់នៅឆ្នាំ២០២១៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


