ព័ត៌មានអន្ដរជាតិ
ពូទីន អនុម័តច្បាប់ថ្មី លុបចោលបំណុលអ្នកដែលចុះឈ្មោះ ចូលបម្រើកងទ័ព
កាលពីថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានអនុម័តច្បាប់ថ្មីមួយ ដោយលុបចោលបំណុលចំពោះអ្នកទាំងឡាយណា ដែលចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព ហើយច្បាប់នេះ ក៏អនុវត្តចំពោះភរិយាយុទ្ធជនទាំងនោះផងដែរ។

ច្បាប់ថ្មីនេះ នឹងអនុវត្តចំពោះអ្នកដែលចុះឈ្មោះចូលធ្វើទ័ពជាមួយកិច្ចសន្យា១ឆ្នាំឬច្រើនជាងនេះ ហើយវានឹងលុបចោលបំណុលអ្នកដែលជំពាក់គេក្រោម ៩៦ ០០០ដុល្លារអាមេរិក។
ច្បាប់ថ្មីនេះ ត្រូវគេមើលឃើញថា រុស្ស៊ីកំពុងព្យាយាមជំរុញនិងលើកទឹកចិត្តឲ្យមនុស្ស ចុះឈ្មោះចូលបម្រើកងទ័ពកាន់តែច្រើន ចំពេលសង្គ្រាមជាមួយអ៊ុយក្រែន បានឈានដល់ដំណាក់កាលថ្មីកាន់តែក្តៅគគុក ខណៈមានសេចក្តីរាយការណ៍អំពីតួលេខទាហានរុស្ស៊ី ស្លាប់ច្រើននៅសមរភូមិ នារយៈពេលប៉ុន្មានខែមកនេះ។

តួយ៉ាងបើតាមការចុះផ្សាយរបស់ Business Insider, ប្រមុខអង្គការណាតូ លោក ម៉ាក រូត បានលើកឡើងកាលពីចុងខែតុលាថា ចាប់តាំងពីទីក្រុងមូស្គូបើកការវាយលុកពេញទំហឹងក្នុងខែកុម្ភៈឆ្នាំ២០២២មក កងកម្លាំងរុស្ស៊ីបានស្លាប់ឬរងរបួសជាង ៦០០ ០០០នាក់ហើយ។
ដោយឡែក ក្នុងការបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍, ក្រសួងការពារជាតិអ៊ុយក្រែន បានចែករំលែកតួលេខពីអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលអះអាងថា តាំងពីសង្គ្រាមផ្ទុះឡើង រុស្ស៊ីបាត់បង់ទាហានរហូតដល់ទៅជាង ៧២៩ ០០០នាក់ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ចាប់បានអតីតទ័ពអង់គ្លេស ដែលស៊ីឈ្នួលប្រយុទ្ធឲ្យអ៊ុយក្រែន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


