Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសអូស្ត្រាលី​ឆ្មក់​ចាប់​ទូក​នេសាទ​ រឹបអូស​កូកាអ៊ីន​ជាង​២​តោន

បានផុស

នៅ

ប៉ូលិសអូស្ត្រាលីបានរឹបអូសបានកូកាអ៊ីនចំនួន ២,៣ តោន និងចាប់ខ្លួនមនុស្ស១៣​នាក់នៅក្នុងការឆ្មក់​ចាប់​ទូកនេសាទរបស់ជនសង្ស័យនៅឆ្នេរសមុទ្រនៃរដ្ឋ Queensland។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី០២ខែវិច្ឆិកានេះ។

(រូបភាព៖ AAP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ប៉ូលិសសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឿងញៀនមានតម្លៃលក់ ៧៦០លានដុល្លារអូស្ត្រាលី ស្មើនឹង៤៩៤ លានដុល្លារ ហើយ។ ក្រុមអ្នកស៊ើបអង្កេតបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Brisbane ថាថ្នាំញៀនទាំងនោះត្រូវបានដឹកជញ្ជូនពីប្រទេសមួយនៅអាមេរិកខាងត្បូងដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

មេបញ្ជាការប៉ូលិសសហព័ន្ធអូស្ត្រាលី លោក Stephen Jay បាននិយាយថា ការចាប់ខ្លួនកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេត​មួយខែ ក្រោយ​ទទួល​បាន​ព័ត៌មាន​ថា ក្រុមចោរប្លន់ម៉ូតូ Comancheros កំពុងរៀបចំផែនការប្រតិបត្តិការរត់ពន្ធគ្រឿងញៀនរាប់តោន។

លោក Jay បាននិយាយថា អ្នករត់ពន្ធបានព្យាយាមពីរលើក ដើម្បីដឹកជញ្ជូនគ្រឿងញៀនទៅកាន់ប្រទេសអូស្ត្រាលីតាមសមុទ្រ ចម្ងាយរាប់រយគីឡូម៉ែត្រពីឆ្នេរសមុទ្រ ដោយទូកទីមួយរបស់ពួកគេបានខូច ហើយបានប្ដូរដឹកតាមកប៉ាល់ទីពីរកាល​ពីថ្ងៃសៅរ៍ ដោយទុកឱ្យជនសង្ស័យជាប់គាំងក្នុងសមុទ្រអស់រយៈពេលជាច្រើនម៉ោង រហូតដល់ប៉ូលិសបានឆ្មក់ចូលទូកនេសាទនេះ និងរឹបអូសថ្នាំញៀនទាំងនេះបាន។

(រូបភាព៖ AP)

អ្នកដែលត្រូវបានចោទប្រកាន់ទាំងនោះ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការនាំចូលគ្រឿងញៀនទៅកាន់ប្រទេសអូស្ត្រាលីតាមសមុទ្រ ហើយនឹងត្រូវបង្ហាញខ្លួននៅតុលាការផ្សេងៗគ្នានៅថ្ងៃចន្ទ ខណៈទោសអតិបរមាក្រោមការចោទប្រកាន់ គឺជាប់ពន្ធនាគារអស់មួយជីវិត។

ប៉ូលិសបាននិយាយថា អ្នកខ្លះត្រូវបានចាប់ខ្លួននៅលើទូក ខណៈដែលអ្នកផ្សេងទៀតកំពុងរង់ចាំនៅលើច្រាំងដើម្បីប្រមូលកូកាអ៊ីន ហើយមានជនសង្ស័យពីរនាក់មានអាយុក្រោម១៨ឆ្នាំ ហើយទាំងអស់គឺជាពលរដ្ឋអូស្ត្រាលី។

បើតាមលោក Jay បាននិយាយថា អាជ្ញាធរបានរឹបអូសបានកូកាអ៊ីនច្រើនជាងមួយតោនពីមុនមក ប៉ុន្តែការដឹកកាលពីចុងសប្តាហ៍នេះគឺជាចំនួនដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងប្រទេសអូស្ត្រាលី លោកក៏បានបន្ថែមដែរថា«អូស្ត្រាលីគឺជាទីផ្សារដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមឧក្រិដ្ឋជនដែលបានរៀបចំដើម្បីបញ្ជូនគ្រឿងញៀនដូចជាកូកាអ៊ីន»៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ចិន​៖ គ្មានការចរចាណាមួយ​ជាមួយ​អាមេរិកលើបញ្ហាពន្ធដូច ត្រាំ និយាយ នៅឡើយទេ

កីឡា១០ នាទីutes មុន

កីឡាករ​ព្រះខ័នរាជស្វាយរៀង ២ រូប ស្ថិតជាបេក្ខភាពប្រជែងស្បែកជើងមាសពាន ACL

ព័ត៌មានជាតិ១៣ នាទីutes មុន

ភោជនីយដ្ឋានមកពីកម្ពុជា ធ្វើ​កិច្ចសហការឆ្លង​ដែន​ បង្កើតបទពិសោធន៍​ធ្វើម្ហូបដ៏អស្ចារ្យនៅ​តៃវ៉ាន់

ព័ត៌មានជាតិ១៨ នាទីutes មុន

ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវា​ងកម្ពុជា-ជប៉ុននឹង​ដំណើការ​ក្នុងឆមាសទី១ ឆ្នាំនេះ

កីឡា១៩ នាទីutes មុន

អ្នក​លេង​គុន​ខ្មែរ​ រិទ្ធី បូរិន​ ត្រឹម​ជា​កីឡាក​​ថ្នាល​នោះ​ទេ​ ប៉ុន្តែ​តម្លៃ​ខ្លួន​ប្រកួត​មិន​ធម្មតា​

ព័ត៌មានជាតិ២០ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម