ព័ត៌មានអន្ដរជាតិ
មេបក្សកាន់អំណាចបើកផ្លូវឲ្យដកហូតអំណាចលោក Yoon Suk Yeol ដែលទំនងចចេសមិនលាលែង
ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវការព្យួរអំណាចឲ្យបានឆាប់បំផុត ដែលទំនងលោកបើកផ្លូវនិងគាំទ្ររដ្ឋសភាដែលគ្រប់គ្រងដោយសំឡេងភាគច្រើនរបស់គណបក្សប្រជាធិបតេយ្យដែលជាបក្សជំទាស់ និងត្រូវការសំឡេងបន្ថែមបង្គ្រប់កូរ៉ុម។ គណបក្សប្រជាធិបតេយ្យបានដាក់ពាក្យស្នើឲ្យរដ្ឋសភាបោះឆ្នោតដកហូតអំណាចដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រឬថ្ងៃសៅរ៍សប្តាហ៍នេះ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានផ្សាយនៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រធានគណបក្សអំណាចប្រជាជន (People Power Party (PPP)) លោក Han Dong-hoon បាននិយាយថា មានលទ្ធភាពដែលប្រធានាធិបតីអាចនឹងចាត់វិធានការប៉ះពាល់ ម្តងទៀត ដូចការប្រកាសច្បាប់អាជ្ញាសឹក ប្រសិនបើ លោក Yoon កាន់អំណាចប្រធានាធិបតី។
ក្នុងកិច្ចប្រជុំបន្ទាន់នៃមេដឹកនាំគណបក្សនៅឯរដ្ឋសភា ប្រធានគណបក្សរូបនេះ បាននិយាយថា «ដោយផ្អែកតាមព្រឹត្តិការណ៍ដែលបានឃើញថ្មីៗនេះ ខ្ញុំជឿងថា វាចាំបាច់ដើម្បីផ្អាកប្រធានាធិបតី Yoon Suk Yeol ជាបន្ទាន់ ពីតូនាទីរបស់គាត់ដើម្បីការពារសាធារណៈរដ្ឋកូរ៉េ និងប្រជាជនកូរ៉េ»។
រហូតមកដល់ថ្ងៃនេះមានរយៈពេល៣ថ្ងៃដែល លោក Yoon Suk Yeol ប្រឈមការទាមទារឲ្យចុះចេញពីអំណាច ពីគ្រប់មជ្ឈដ្ឋានរាប់ចាប់តាំងពីប្រជាពលរដ្ឋ សហជីពការងារ រហូតដល់អ្នកនយោបាយទាំងក្នុងបក្សជំទាស់និងក្នុងបក្សកាន់អំណាចរបស់លោកផងក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការប្រកាសដាក់ច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីកូរ៉េខាងត្បូងដែលមានរយៈពេល៦ម៉ោង ក្រោយសភាបោះឆ្នោតជំទាស់ការប្រកាសនោះ។
ប្រធានាធិបតីកូរ៉េខាងត្បូងបានរក្សភាពស្ងប់ស្ងាត់រហូតដល់ពេលនេះ ដោយមិនចេញមុខសុំទោសឬក៏មានវិធានការថ្មីនោះទេ ដែលអ្នកវិភាគខ្លះយល់ថា លោក Yoon Suk Yeol ដែលមានប្រវត្តិជាអ្នកបម្រើឲ្យវិស័យច្បាប់រយៈពេល២៧ឆ្នាំក្នុងនាមជាអគ្គរដ្ឋអាជ្ញា មុនក្លាយជាអ្នកនយោបាយ ទំនងមិនប្រកាសលាលែងពីអំណាចឡើយ។
ក្នុងខណៈពេលដែលសមាជិកសភានៃគណបក្សប្រជាធិបតេយ្យមួយចំនួនបានដាក់ពាក្យបណ្តឹងទៅរដ្ឋសភាដើម្បីប្រជុំបោះឆ្នោតដកហូតអំណាចរបស់ប្រធានាធិបតី Yoon Suk Yeol មានសេចក្តីរាយការណ៍ជាច្រើនបានអះអាងថា ប្រធានគណបក្សកាន់អំណាចមិនបានឯកភាពចំពោះវិធានការសភាដើម្បីចោទប្រធានាធិបតី និងបោះឆ្នោតទម្លាក់នោះទេ ប៉ុន្តែលោក ចង់ឲ្យប្រធានាធិបតី សុំទោស និងលាលែងពីអំណាចដោយចិត្តឯង។
បច្ចុប្បន្ននេះ សម្ព័ន្ធគណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងរដ្ឋសភាដោយសំឡេងភាគច្រើនមានសមាជិកសភា១៩២រូបក្នុងចំណោមសមាជិកសភាសរុប៣០០សំឡេង។ ការបោះឆ្នោតដកហូតដំណែងប្រធានាធិបតីត្រូវការសំឡេងគាំទ្រ២ភាគ៣ ដែលមានន័យថា គណបក្សប្រជាធិតេយ្យត្រូវការ៨សំឡេងបន្ថែមទៀតពីបក្សកាន់អំណាចដើម្បីគ្រប់កូរ៉ុម។
ក្រោយការបោះឆ្នោតដកហូតអំណាចប្រធានាធិបតីរបស់រដ្ឋសភា ដំណើរការច្បាប់ក៏ធ្លាក់ទៅលើតុលាការធម្មនុញ្ញដែលមានសមាជិក៩រូប ហើយការបោះឆ្នោតសម្រេចរបស់តុលាការធម្មនុញ្ញក៏ត្រូវការសំឡេង២ភាគ៣ ដែលតម្រូវឲ្យសមាជិកក្រុមប្រឹក្សា៦រូប បោះឆ្នោតដកតំណែងនោះ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


