ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសមិនយកប្រាក់ខែប្រធានាធិបតី នៅអាណត្តិថ្មីនេះ
លោក ដូណាល់ ត្រាំ បានប្រកាសមិនយកប្រាក់ខែប្រធានាធិបតីសម្រាប់អាណត្តិថ្មីនេះឡើយ ដោយអះអាងថា ការធ្វើបែបនេះគឺជារឿងដ៏ល្អបំផុត។

លោកប្រកាសបែបនេះ ក្នុងកិច្ចសម្ភាសជាមួយពិធីការិនី Kristen Welker របស់ទូរទស្សន៍ NBC News កាលពីដើមសប្តាហ៍ និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤។
ក្នុងកិច្ចសម្ភាសនោះ លោក ត្រាំ និយាយថា «ខ្ញុំមិនយកប្រាក់ខែទេ ហើយក៏មិនយកអ្វីទាំងអស់ ដូចនេះខ្ញុំបានបោះចោលលុយច្រើនណាស់។ គ្មានប្រធានាធិបតីរូបណាធ្វើអ៊ីចឹងទេ។ ប្រហែលជា Theodore Roosevelt, John F. Kennedy ឬ George Washington ធ្លាប់មិនយកប្រាក់ខែដែរក៏មិនដឹង ប៉ុន្តែខ្ញុំមិនច្បាស់អំពីរឿងនេះឡើយ»។

លោក ត្រាំ នឹងទទួលបានប្រាក់ខែ ៣៣ ៣៣៣ដុល្លារ សរុបមួយឆ្នាំបាន ៤០០ ០០០ដុល្លារ ពោលគឺដូចប្រធានាធិបតីមុនៗដែរ តាមការកំណត់ដោយច្បាប់សហព័ន្ធ។
ក្រៅពីប្រាក់ខែគោល លោកត្រាំ ក៏នឹងទទួលបានប្រាក់បន្ថែមសម្រាប់ការចំណាយ ៥០ ០០០ដុល្លារដោយមិនចាំបាច់បង់ពន្ធ, ប្រាក់សម្រាប់ដំណើរទេសចរណ៍ ១០០ ០០០ដុល្លារ និងកញ្ចប់សម្រាប់ការកម្សាន្ត ១៩ ០០០ដុល្លារ។
ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦ លោកត្រាំសន្យាថា នឹងបរិច្ចាគប្រាក់ខែរបស់គាត់ទាំងអស់ប្រសិនបើក្លាយជាប្រធានាធិបតី។ ក្រោយមក គេជឿថា គាត់បានបរិច្ចាគប្រាក់ខែគិតចាប់ពីឆ្នាំ២០១៧ដល់២០២១ សរុបជាទឹកប្រាក់ ១.៤លានដុល្លារ ទៅឲ្យទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ ដូចជាក្រសួងកិច្ចការអតីតយុទ្ធជន និងទីភ្នាក់ងារឧទ្យានជាតិជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើលោក ត្រាំ បានប្រាក់ខែប៉ុន្មាន ពេលឡើងកាន់តំណែងប្រធានាធិបតីអាមេរិក?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


