ព័ត៌មានអន្ដរជាតិ
លោក Yoon ដែលប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់នោះ សន្យាចុះចេញ ក្រោយសភាទម្លាក់
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ប្រកាសភ្លាមៗតាមកញ្ចក់ទូរទស្សន៍ថា លោកនឹងចាកចេញពីអំណាច បន្ទាប់ពីសភាបានបោះឆ្នោតដករូបលោកចេញពីអំណាច ប៉ុន្តែលោក បានជំរុញឱ្យបញ្ចប់ «នយោបាយជ្រុលហួសហេតុនិងការប្រឈមមុខគ្នា»។

លោកបាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖«ទោះបីពេលនេះខ្ញុំត្រូវដើរចេញមួយរយៈក៏ដោយ ប៉ុន្តែដំណើរឆ្ពោះទៅអនាគត»។
កាលថ្ងៃព្រហស្បតិ៍ ពេលចេញថ្លែងតាមទូរទស្សន៍ជាលើកទី២ លោក Yoon Suk Yeol បានប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់ និងបានចោទប្រកាន់សភាដែលដឹកនាំដោយបក្សប្រជាធិបតេយ្យធ្វើឲ្យកូរ៉េខាងត្បូងធ្លាក់ចូលទៅក្នុងវិបត្តិជាតិ។
លោក Yoon Suk Yeol ក្នុងឋានៈជាប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសប្រើច្បាប់អាជ្ញាសឹកដ៏គួរឲ្យភា្ញក់ផ្អើលកាលពីរាត្រីថ្ងៃទីអង្គារទី៣ខែធ្នូនេះ ដោយប្រុងចាប់ខ្លួនមេបក្សប្រឆាំង ប្រធានរដ្ឋសភា និង មេបក្សរបស់លោកផង ដោយចោទប្រកាន់ថា អ្នកទាំងនោះជាកម្លាំងប្រឆាំងរដ្ឋ និងជាអ្នកគាំទ្រកូរ៉េខាងជើង។
ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol បានកើតឡើងភ្លាមៗ ក្រោយរដ្ឋសភាបានច្រានចោលសំណើរច្បាប់ថវិកាជាតិសម្រាប់ការចំណាយនៅឆ្នាំ២០២៥ ដោយកាត់បន្ថយការចំណាយពីផែនការរបស់រដ្ឋរហូតដល់ទៅជិត៣ពាន់លានដុល្លារ ដែលធ្វើឲ្យ លោក Yoon ខឹងសម្បារដោយចោទសភាមើលងាយសំណើរខ្លួន។ សភាកូរ៉េខាងត្បូងដែលដឹកនាំដោយគណបក្សប្រឆាំង បានគ្រប់ដណ្តប់សភាស្ទើរទាំងស្រុងក្រោយឈ្នះឆ្នោតយ៉ាងច្រើនលើសលប់រហូតដល់ទៅ១៩២ ទល់នឹងបក្សកាន់អំណាចដែលទទួលបានសំឡេងត្រឹមតែ១០៨ប៉ុណ្ណោះ។
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


