ព័ត៌មានអន្ដរជាតិ
រយៈពេល៨ឆ្នាំ ប្រធានាធិបតីកូរ៉េខាងត្បូង២រូបត្រូវសភាដកហូតអំណាចក្នុងខែធ្នូដូចគ្នា
រហូតមកដល់ថ្ងៃសៅរ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង២រូប ដែលត្រូវសភាដកហូតអំណាចក្នុងអំឡុងពេលដែលខ្លួនកាន់អំណាចមិនទាន់ដល់ពេលបោះឆ្នោតជាថ្មី។ ប្រធានាធិបតីទាំងពីររូបនោះសុទ្ធតែចេញពីគណបក្សដែលមានលក្ខណៈអភិរក្សនិយម។

កាលពី៨ឆ្នាំមុន ក្នុងខែធ្នូដូចគ្នា អតីតប្រធានាធិបតី Park Geun-hye ដែលជាស្ត្រីនិងជាកូនស្រីរបស់អតីតប្រធានាធិបតី Park Chung-hee ដែលត្រូវបានប្រជាជនកូរ៉េខាងត្បូងចោទប្រកាន់ថាជាមេដឹកនាំផ្តាច់ការនោះ ត្រូវបានសភាបោះឆ្នោតទម្លាក់ដោយត្រឹមតែចោទប្រកាន់ពីការរំលោភអំណាច ការធ្វើឲ្យបែកធ្លាក់ការសម្ងាត់រដ្ឋ និងមានរឿងអាស្រូវពុករលួយខ្លះៗប៉ុណ្ណោះ។
ប៉ុន្តែ ករណីប្រធានាធិបតី Yoon Suk Yeol ដែលធ្លាប់ជាអ្នកកាន់ច្បាប់អស់រយៈពេល២៧ឆ្នាំក្នុងតួនាទីជាអគ្គរដ្ឋអាជ្ញា និងធ្លាប់កាន់សំណុំរឿងចោទប្រកាន់ លោកស្រីអតីតប្រធានាធិបតី Park Geun-hye និង Lee Myung-bak ឲ្យពួកគេជាប់ពន្ធនាគារ មានលក្ខណៈធំជាងបទចោទដែលអតីតប្រធានាធិបតីទាំងពីរខាងលើបានធ្វើទៅទៀត។

របបសភាកូរ៉េខាងត្បូងបានផ្តួលរំលំ លោកស្រី Park Geun-hye នៅក្នុងខែធ្នូឆ្នាំ២០១៦ ដែលត្រូវបានចោទប្រកាន់ដោយសភា ហើយតុលាការធម្មនុញ្ញកូរ៉េខាងត្បូងក្នុងរយៈពេល៣ខែក្រោយមកពេលគឺនៅខែមីនា២០១៧ បានចេញសេចក្តីសម្រេចចាត់ទុកការសម្រេចរបស់សភាមានភាពត្រឹមត្រូវ ហើយឈានដល់ការចោទប្រកាន់ និងការជាប់ពន្ធនាគារចំពោះអតីតប្រធានាធិបតីស្រី្តរូបនេះ។
លោកស្រី Geun-hye បានក្លាយជាប្រធានាធិបតីចាប់តាំងពីឆ្នាំ ២០១៣ គឺជាកូនស្រីរបស់អតីតមេដឹកនាំផ្តាច់ការ Park Chung-hee នាងគឺជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូងហើយបានបង្ហាញពីខ្លួនឯងថាជាអ្នកមិនពុករលួយ។

ប៉ុន្តែនាងត្រូវបានគេចោទប្រកាន់ថា បានទទួលឬទារប្រាក់រាប់សិបលានដុល្លារពីក្រុមហ៊ុនរួមទាំងក្រុមហ៊ុន Samsung ផងដែរ។ ការចោទប្រកាន់បន្ថែមរួមមានការចែករំលែកឯកសារសម្ងាត់ ការធ្វើឱ្យមានការរិះគន់គោលនយោបាយរបស់នាង និងការបណ្តេញមន្ត្រីដែលប្រឆាំងនឹងនាង។
លោកស្រី Geun-hye ត្រូវបានកាត់ទោសក្នុងឆ្នាំ ២០២១ ឱ្យជាប់គុក២០ឆ្នាំ និងរងពិន័យជាប្រាក់យ៉ាងច្រើន។ ប៉ុន្តែនៅចុងឆ្នាំនោះ នាងត្រូវបានលើកលែងទោសដោយអតីតប្រធានាធិបតី Moon Jae-in។ លោក Moon Jae-in ដែលចាកចេញពីអំណាចក្រោយកាន់អំណាច៦ឆ្នាំ ហាក់មិនទាន់ឃើញប្រឈមរឿងអាស្រូវក្នុងនយោបាយកូរ៉េ។
លោក Moon Jae-in ត្រូវបានគេមើលឃើញថា កំពុងបង្ហាញជីវិតក្រោយនយោបាយជាអ្នកចូលចិត្តការដាំដុះកសិកម្ម ប៉ុន្តែនៅថ្ងៃដែល លោក Yoon Suk Yeol ប្រកាសច្បាប់អាជ្ញាសឹក លោក Moon Jae-in ក៏បានចេញសារលើបណ្តាញសង្គមអំពាវនាវឲ្យសភាកូរ៉េធ្វើការរូមគ្នាដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


