ព័ត៌មានអន្ដរជាតិ
តើអ្វីជាលក្ខណៈពិសេសនៃនាវាចម្បាំង USS Savannah (LCS 28) ដែលនឹងចូលចតនៅខេត្តព្រះសីហនុចាប់ពីថ្ងៃចន្ទ?
មកដឹងពីអានុភាពនិងលក្ខណៈពិសេសខ្លះៗនៃកប៉ាល់ចម្បាំងយោធាជើងទឹករបស់សហរដ្ឋអាមេរិក USS Savannah (LCS 28) ដែលនឹងត្រូវចូលចតនៅកំពង់ផែខេត្តព្រះសីហនុរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃទីថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ ដោយដឹកកងទ័ពជើងទឹកសហរដ្ឋអាមេរិក១០៣នាក់។

USS Savannah (LCS 28) ជាប្រភេទនាវាចម្បាំងមួយប្រភេទសេរីថ្មីបំផុតដែលទើបដាក់ឲ្យប្រតិបត្តិការក្នុងឆ្នាំ២០២២ ហើយវាជានាវាចម្បាំងទំនើបនិងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធដោយសារតែការបំពាក់បច្ចេកវិទ្យាទំនើបនិងទើបដាក់ឲ្យប្រតិបត្តិការនៅលើផ្ទៃសមុទ្រក្នុងឆ្នាំ២០២២ បន្ទាប់ពីត្រូវសាងសង់អស់រយៈពេល៥ឆ្នាំ។
នាវាចម្បាំងនេះចាប់ផ្តើមទទួលសិទ្ធិផលិតនៅក្នុងខែមិថុនាឆ្នាំ២០១៧ ដោយក្រុមផលិតនាវាចម្បាំង General Dynamics LCS Team ហើយ២ឆ្នាំក្រោយមក ពោលគឺ នៅក្នុងខែកញ្ញាឆ្នាំ២០១៩ បានទម្លាក់ចូលសមុទ្រ។ វាត្រូវបានដាក់ដំណើរការសាកល្បងលើកដំបូងនៅខែសីហាឆ្នាំ២០២០ ហើយនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០ ក៏ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ រហូតដល់ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២២ នាវាចម្បាំងនេះត្រូវបានចេញបេសកកម្មលើកដំបូងទៅកាន់ទីក្រុង Brunswick រដ្ឋ Georgia ពីមូលដ្ឋានសំចតនៅទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា។

យោងតាមគេហទំព័រ Seaforces.org ដែលមានចុះផ្សាយនូវព័ត៌មានអំពីនាវាចម្បាំង យន្តហោះ របស់សហរដ្ឋអាមេរិក បានបង្ហាញថា LCS ជាសេរីនាវាចម្បាំងទំនើបដែលកសាងដោយ ក្រុមហ៊ុនផលិតនាវា Austal-USA, Mobile, Alabana, USA។
ចាប់តាំងពីឆ្នាំ២០១០ ក្រុមផលិតនាវាចម្បាំងនេះបានផលិតនាវាចម្បាំងជាសេរីប្រភេទ LCS នេះ មានដូជា LCS2 USS Independence (2010), LCS 4 USS Coronado (2014), LCS 6 USS Jackson (2015), LCS 8 USS Montgomery (2016), LCS 10 USS Gabrielle Giffords (2017), LCS 12 USS Omaha (2018), LCS 14 USS Manchester (2018), LCS 16 USS Tulsa (2019), LCS 18 USS Charleston (2019), LCS 20 USS Cincinnati (2019), LCS 22 USS Kansas City (2020)
LCS 24 USS Oakland (2021), LCS 26 USS Mobile (2021), LCS 28 USS Savannah (2022), LCS 30 USS Canberra (2023), LCS 32 USS Santa Barbara (2023), LCS 34 USS Augusta (2023), LCS 36 USS Kingsville (2024) និង LCS 38 USS Pierre កំពុងដំណើរការសាងសង់។
USS Savannah (LCS 28) ធ្លាប់បានដាក់ឲ្យសាកល្បងប្រើប្រាស់ដោយការបាញ់មីស៊ីលប្រភេទ SM-6/RIM-174 ពីនាវាទៅកាន់គោលដៅដែលបានកំណត់ ក្នុងសមយុទ្ធយោធាជើងទឹកនៅ Eastern Pacific Ocean កាលខែតុលាឆ្នាំ២០២៣។
LCS 28 ជានាវាចម្បាំងទីប្រាំមួយដែលបានដាក់ឈ្មោះផ្តល់កិត្តិយសដោយភ្ជាប់ឈ្មោះទីក្រុង Savannah ស្ថិតនៅរដ្ឋ Georgia។ ការបំពាក់បច្ចេកវិទ្យា សមត្ថភាពនៃការដាក់ប្រព័ន្ធមីស៊ីល និងទីលានចុះចតឧទ្ធម្ភាគចក្រ ជាចំណុចពិសេសរបស់នាវាចម្បាំងនេះសម្រាប់ការប្រឈមក្នុងសង្គ្រាម៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


