Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កំពុងផ្ទុះ Norovirus ខ្លាំង, វេជ្ជបណ្ឌិតព្រមានឲ្យប្រយ័ត្ន ជាពិសេសខែត្រជាក់នេះ

បានផុស

នៅ

ប្រទេសថៃ បានចេញការព្រមានឲ្យមានការប្រុងប្រយ័ត្នចំពោះមេរោគ Norovirus អំឡុងខែត្រជាក់នេះ ខណៈបច្ចុប្បន្ននៅប្រទេសខ្លួនឯណោះ កំពុងផ្ទុះករណីឆ្លងខ្លាំង។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន THAI , គិតត្រឹមថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ ស្រុក Klaeng នៃខេត្ត រ៉ាក់យង មានករណីឆ្លងមេរោគ Norovirus លើមនុស្សចំនួន ១ ៤៣៦នាក់ហើយ។

ជុំវិញរឿងនេះ វេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៃសាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានព្រមានថា អត្រាផ្ទុះមេរោគ Norovirus ក្នុងរដូវរងា ពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ព្រោះអាកាសធាតុត្រជាក់ ជួយឲ្យមេរោគអាចរាលដាលរឹតស្រួល។

(រូបថត៖ Pattaya Mail)

លោកលើកឡើងថា គ្រប់គ្នាត្រូវអនុវត្តវិធានការបង្ការដូចជារក្សាអនាម័យឲ្យបានល្អ ទទួលទានអាហារឆ្អិន សម្អាតកន្លែងផ្ទុះមេរោគ ជាពិសេសត្រូវទុកដាក់ឬបោះចោលកន្ទបកូនក្មេងឲ្យបានប្រុងប្រយ័ត្នជាទីបំផុត។

តាមពិតទៅ Norovirus មិនមែនជាមេរោគថ្មីទេ ពោលគឺវាផ្ទុះឡើង៥០ឆ្នាំមកហើយ។ វាងាយឆ្លងបំផុតទៅលើកុមារនិងអ្នកដែលមានអង់ទីគ័រខ្សោយ ជាពិសេសអំឡុងពេលអាកាសធាតុចុះត្រជាក់បែបនេះតែម្តង។

វាឆ្លងរាលដាលតាមរយៈផ្ទៃដែលមានមរោគ ដូចជាតុ ទ្វារ និងអាហារ ឬការប៉ះពាល់ជាមួយអ្នកជំងឺ។ រោគសញ្ញានៃការឆ្លងអាចលេចឡើងក្នុងរយៈពេលពី១២ទៅ៤៨ម៉ោង ហើយជាទូទៅអ្នកឆ្លងចេញអាការ ក្អួត ចង្អោរ គ្រុនក្តៅ ឈឺក្បាល ឈឺដងខ្លួន និងរាគ។ បើក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចខ្វះជាតិទឹក ប៉ុន្តែមេរោគនេះមិនបណ្តាលឲ្យមនុស្សស្លាប់នោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១២ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១២ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម