ព័ត៌មានអន្ដរជាតិ
សមាជិក៣ប្រទេសសារភាពថា ណាតូ មិនអាចការពារអឺរ៉ុបពីរុស្ស៊ីបានឡើយ បើគ្មានអាមេរិក
មេដឹកនាំប្រទេសឡេតូនី អេស្តូនី និងហ្វាំងឡង់ បានសារភាពថា ណាតូពិតជាមិនអាចការពារទ្វីបអឺរុបពីរុស្ស៊ីបានឡើយ បើសិនជាគ្មានអាមេរិកនោះ។

សហរដ្ឋអាមេរិក គឺជាប្រទេសធំដែលមានកម្លាំងទ័ពនិងចំណាយច្រើន ក្នុងអង្គការណាតូ ប៉ុន្តែដោយសារមិនពេញចិត្តនឹងភាពស្ទាក់ស្ទើររបស់សមាជិកមួយចំនួនក្នុងការចំណាយ ទើបប្រធានាធិបតីជាប់ឆ្នោតអាមេរិក ប្រកាសចង់ដកខ្លួនចេញពីសម្ព័ន្ធភាពយោធានេះតែម្តង។
តាមការចុះផ្សាយរបស់ Independent កាលពីថ្ងៃអង្គារទី២៤ខែធ្នូឆ្នាំ២០២៤ ថ្នាក់ដឹកនាំទាំង៣ប្រទេស សុទ្ធតែបង្ហាញពីក្តីកង្វល់ចំពោះការគំរាមដកខ្លួនរបស់លោក ត្រាំ។ មេដឹកនាំ ឡេតូនី អេស្តូនី និងហ្វាំងឡង់ បានជំរុញឲ្យសម្ព័ន្ធភាពនេះ ឈប់ជជែកវែកញែកមិនអស់មិនហើយពីរបៀបទប់ទល់ជាមួយរុស្ស៊ីទៀតទៅ ពោលគឺត្រូវធ្វើយ៉ាងណា ប្រឹងបង្កើនការការពារទ្វីបអឺរ៉ុបឲ្យបានវិញ។
ប្រធានាធិបតីឡេតូនីលោក Edgars Rinkevics ទទួលស្គាល់ថា «យើងមិនទាន់ត្រៀមខ្លួនរួចរាល់ទេ។ នេះជារឿងពិត អាមេរិកគឺសំខាន់»។ ចំណែកនាយករដ្ឋមន្ត្រីអេស្តូនីលោក Kristen Michal បន្ថែមថា «យើងត្រូវបង្កើនសមត្ថភាពការពាររបស់យើង ដោយសារតែការគំរាមកំហែងរបស់រុស្ស៊ី និងអសមត្ថភាពរបស់ខ្លួនក្នុងការក្លាយជាលទ្ធិប្រជាធិបតេយ្យ និងប្រតិបត្តិការនៅក្នុងពិភពលោក»។

ដោយឡែក ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb លើកឡើងថា «សម្តីរបស់លោក ត្រាំ ឲ្យសមាជិកទាំងឡាយបង្កើនកញ្ចប់ការពារ គឺជារឿងដ៏ត្រឹមត្រូវ។ គ្រប់គ្នាត្រូវកែតម្រូវផ្នែកការពាររបស់ពួកគេ»។
៣ប្រទេសនេះ គឺជាសមាជិកណាតូដែលមានព្រំប្រទល់ជាប់រុស្ស៊ី ពោលគឺមានចម្ងាយ ១ ៩៣១គីឡូម៉ែត្រ គិតចាប់ពីចុងភាគខាងជើងប្រទេសហ្វាំងឡង់ ទៅជ្រុងភាគអាគ្នេយ៍នៃប្រទេសឡេតូនី មានព្រំប្រទល់ជាប់បេឡារុស ជាសម្ព័ន្ធមិត្តរបស់លោក វ្ល៉ាឌីមៀរ ពូទីន ដែលទីក្រុងមូស្គូ យកប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបើកការលុកលុយអ៊ុយក្រែន។
មិនត្រឹមប៉ុណ្ណឹង ហ្វាំងឡង់ អេស្តូនី និងឡេតូនី ក៏ស្ថិតក្នុងចំណោមសមាជិកចំណាយធំបំផុតរបស់ណាតូផងដែរលើវិស័យការពារជាតិ។

កាលពីឆ្នាំ២០១៤ សមាជិកសម្ព័ន្ធភាពមួយនេះ បានប្តេជ្ញាចំណាយយ៉ាងហោចណាស់ ២% នៃ GDP របស់ពួកគេជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ ប៉ុន្តែកាលពីឆ្នាំមុន សមាជិកភាគច្រើនមិនអាចបំពេញតាមគោលដៅបានឡើយ។
ក្នុងចំណោមនោះ មានប្រទេសធំ២ ដែលមិនអាចបំពេញតាមគោលការណ៍បាន នោះគឺជាបារាំង និងអាល្លឺម៉ង់ ដែលសុទ្ធជាប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងជាសមាជិកស្ថាបនិកនៃសម្ព័ន្ធភាពនេះទៀតផង។
ជុំវិញបញ្ហានេះ នៅដើមឆ្នាំ២០២៤ លោក ត្រាំ ប្រកាសថា គាត់នឹងមិនការពារប្រទេសណាតូណាមួយឡើយ ហើយថែមទាំងលើកទឹកចិត្តឲ្យរុស្ស៊ីឲ្យវាយប្រហារទៀតផង លើសមាជិកណា ដែលមិនបំពេញតាមគោលដៅចំណាយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ គំរាមជាថ្មី ថានឹងដកអាមេរិក ចេញពីអង្គការ ណាតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


