ព័ត៌មានអន្ដរជាតិ
លោក ត្រាំ គំរាមជាថ្មី ថានឹងដកអាមេរិក ចេញពីអង្គការ ណាតូ
ជាថ្មីម្តងទៀត លោក ដូណាល់ ត្រាំ បានគំរាមដកសហរដ្ឋអាមេរិក ចេញពីអង្គការណាតូ បើសម្ព័ន្ធមិត្តទាំងឡាយ មិនអាចបោះកញ្ចប់ថវិកាឲ្យគ្រប់គោលដៅចំណាយរបស់ប្លុកមួយនេះបានទេ។

កាលពីចូលកាន់តំណែងអាណត្តិទី១ លោក ត្រាំ ក៏ព្រមានដកខ្លួនចេញពីណាតូដែរ ដោយរិះគន់ប្រទេសជាសមាជិកថា មិនបានចំណាយឲ្យគ្រប់គោលដៅ ២% នៃ GDP របស់ពួកគេ។
ឆ្លើយតបនឹងសំណួរថាតើ អាមេរិក អាចបន្តឈរជើងនៅជាមួយអង្គការណាតូទៀតដែរឬក៏អត់, ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះប្រកាសក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤ ជាមួយសារព័ត៌មាន NBC News ថា «បើពួកគេបង់ប្រាក់ ហើយខ្ញុំមើលឃើញថា ពួកគេធ្វើដាក់យើងដោយយុត្តិធម៌នោះ ចម្លើយគឺខ្ញុំនឹងបន្តនៅជាមួយណាតូ ប៉ុន្តែបើមិនអ៊ីចឹងទេ ខ្ញុំនឹងដកខ្លួនចេញ»។
លោក ត្រាំ បានត្អូញត្អែរជាយូរមកហើយថា រដ្ឋាភិបាលអឺរ៉ុបនិងកាណាដានៅក្នុងប្លុកការពារទៅវិញទៅមកនេះ កំពុងដាក់បន្ទុកខ្លាំងពេកលើការចំណាយយោធារបស់សហរដ្ឋអាមេរិក។ ដូច្នេះគាត់មិនពេញចិត្តឡើយ គាត់ចង់ឲ្យសមាជិកទាំងឡាយ ត្រូវធ្វើរឿងឲ្យស្មើភាព។

រម្លឹកទៅកាលពីដើមឆ្នាំ២០២៤ ពេលនោះ លោក ត្រាំ ប្រកាសថា គាត់នឹងមិនការពារប្រទេសណាតូណាមួយឡើយ ហើយលើកទឹកចិត្តរុស្ស៊ីឲ្យវាយប្រហារថែមទៀតផង លើសមាជិកណា ដែលមិនបំពេញតាមគោលដៅចំណាយ។
ងាកទៅឆ្នាំ២០១៤ សមាជិកសម្ព័ន្ធភាពមួយនេះ បានប្តេជ្ញាចំណាយយ៉ាងហោចណាស់ ២% នៃ GDP របស់ពួកគេជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ ប៉ុន្តែកាលពីឆ្នាំមុន សមាជិកភាគច្រើនមិនអាចបំពេញតាមគោលដៅបានឡើយ។
ក្នុងចំណោមនោះ មានប្រទេសធំ២ ដែលមិនអាចបំពេញតាមគោលការណ៍បាន នោះគឺជាបារាំង និងអាល្លឺម៉ង់ ដែលសុទ្ធជាប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងជាសមាជិកស្ថាបនិកនៃសម្ព័ន្ធភាពនេះទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេណាតូ៖ កូរ៉េខាងជើងបញ្ជូនទ័ពច្បាំងនៅអ៊ុយក្រែន ដើម្បីឲ្យរុស្ស៊ីគាំទ្រកម្មវិធីនុយក្លេអ៊ែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


