ព័ត៌មានអន្ដរជាតិ
បទឈប់បាញ់ត្រូវពន្យារម្ដងទៀត ខណៈអ៊ីស្រាអែលនិងហាម៉ាសបន្ទោសគ្នាទៅវិញទៅមក
អ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែធ្នូឆ្នាំ២០២៤ បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានធ្វើឲ្យមានការអាក់ខានដល់បទឈប់បាញ់ ខណៈដែលភាគីទាំងពីរកាន់តែខិតជិតទៅដល់កិច្ចព្រមព្រៀងដែលអាចបញ្ចប់ភ្លើងសង្រ្គាមរយៈពេល១៤ខែនៅតំបន់ហ្គាហ្សា។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានដាក់លក្ខខណ្ឌថ្មីបន្ថែមទៀត ចំណែកឯនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ហាម៉ាសថាបានច្រានចោលនូវអ្វីដែលបានព្រមព្រៀងគ្នាពីមុនរួចមកហើយ។
ក្រុមហាម៉ាស បានលើកឡើងថា៖ «អ្នកឈ្លានពានបានកំណត់លក្ខខណ្ឌថ្មីទាក់ទងនឹងការដកទ័ព បទឈប់បាញ់ អ្នកទោស និងការវិលត្រឡប់មកវិញនៃជនភៀសខ្លួន ដែលធ្វើឲ្យមានការពន្យារពេលក្នុងការឈានទៅដល់កិច្ចព្រមព្រៀង»។
ហាម៉ាស បានបន្ថែមថា ខ្លួនកំពុងបង្ហាញពីភាពបត់បែន ហើយថាការចរចាដែលសម្រុះសម្រួលដោយកាតា និងអេហ្ស៊ីប គឺជារឿងប្រាកដប្រជាមួយ។
លោក Netanyahu បានប្រឆាំងដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អង្គការភេរវករ ហាម៉ាស នៅតែបន្តនិយាយកុហក ហើយកំពុងតែច្រានចោលនូវការព្រមព្រៀងគ្នាដែលបានសម្រេចរួចមកហើយ និងកំពុងបន្តបង្កើតការលំបាកដល់កិច្ចចរចា»។
យ៉ាងណាមិញ មេដឹកនាំអ៊ីស្រាអែល បានបន្ថែមថា អ៊ីស្រាអែលនឹងបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីនាំយកចំណាប់ខ្មាំងមកវិញទាល់តែបាន។
គួរបញ្ជាក់ថា ក្រុមហាម៉ាស កំពុងទាមទារឲ្យបញ្ចប់សង្គ្រាម ខណៈដែលអ៊ីស្រាអែល អះអាងថា ខ្លួនចង់បញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាសជាមុនសិន ដើម្បីធានាថាវានឹងលែងបង្កការគំរាមកំហែងដល់ជនជាតិអ៊ីស្រាអែលទៀតហើយ។
ក្នុងអំឡុងពេលនៃការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ក្រុមហាម៉ាសបានចាប់ខ្លួនមនុស្សប្រហែល ២៥០នាក់ធ្វើជាចំណាប់ខ្មាំង ហើយបាននាំពួកគេទៅកាន់តំបន់ហ្គាហ្សា។
បទឈប់បាញ់ពីមុនក្នុងខែវិច្ឆិកាឆ្នាំ២០២៣ បានរំដោះចំណាប់ខ្មាំងជាង ១០០នាក់។ អ៊ីស្រាអែល ប្រាប់ថា ចំណាប់ខ្មាំងប្រហែល ១០០នាក់ទៀតនៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ដែលយ៉ាងហោចណាស់មួយភាគបីនៃពួកគេត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារ ឬស្លាប់នៅក្នុងការជាប់ឃុំឃាំង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


