ព័ត៌មានអន្ដរជាតិ
ពូទីន ផ្ញើសារឆ្នាំថ្មីឲ្យមេដឹកនាំកូរ៉េខាងជើង សង្ឃឹមថាទំនាក់ទំនងនឹងខ្លាំងជាងមុន
នៅក្នុងសារអបអរឆ្នាំថ្មីមួយដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទទួលបានពីប្រធានាធិបតីរុស្ស៊ី បានបង្ហាញពីក្ដីរំពឹងថា ប្រទេសសម្ព័ន្ធមិត្តទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតនៅឆ្នាំ២០២៥ខាងមុខ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA នៅថ្ងៃសុក្រទី២៧ធ្នូ២០២៤ លោក វ៉ា្លឌឺមៀរ ពូទីន បាននិយាយថា ទំនាក់ទំនងទ្វេភាគីរវាងប្រជាជាតិទាំងពីរត្រូវបានកើនឡើងដល់កម្រិតថ្មីមួយ បន្ទាប់ពីកិច្ចពិភាក្សាកំពូលរបស់លោកជាមួយលោក គីម កាលពីខែមិថុនា នៅទីក្រុងព្យុងយ៉ាង។
ដោយលើកឡើងពីសន្ធិសញ្ញាការពារជាតិដ៏សំខាន់ លោក ពូទីន បានប្រាប់ថា លោកប្រាកដថា «ប្រទេសទាំងពីរនឹងបន្តកិច្ចសហការលើគម្រោងប្រតិបតិ្តការយ៉ាងជិតស្និទ្ធបំផុត ដើម្បីអនុវត្តសន្ធិសញ្ញាជាប្រវត្តិសាស្ត្រនៅឆ្នាំ២០២៥ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ទល់នឹងការគំរាមកំហែង និងបញ្ហាប្រឈមនៃសម័យកាលនេះ»។
លោក គីម និងលោក ពូទីន បានប្រកាន់យកសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដែលអំពាវនាវឲ្យផ្តល់ជំនួយយោធា «ដោយគ្មានការពន្យាពេល» បើភាគីណាមួយរងការវាយប្រហារ។ សន្ធិសញ្ញានេះបានចូលជាធរមាននៅថ្ងៃទី៤ធ្នូ។
កូរ៉េខាងជើង និងរុស្ស៊ី បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាក្រោមសន្ធិសញ្ញាភាពជាដៃគូ។ កូរ៉េខាងជើង ត្រូវបានគេចោទប្រកាន់ថាបានបញ្ជូនទាហានប្រហែល ១១ ០០០នាក់ទៅរុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមរបស់ក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។
ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បានប្រាប់សមាជិកសភាកាលពីសប្តាហ៍មុនថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ១០០នាក់ដែលត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី បានបាត់បង់ជីវិតក្នុងអំឡុងពេលប្រយុទ្ធ ហើយចំនួនទាហានកូរ៉េខាងជើងដែលរងរបួសត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ១ ០០០នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


