ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់មានសិទ្ធិទិញអាវុធបានវិញបន្ទាប់ពីទណ្ឌកម្ម១៣ឆ្នាំរបស់ UN ដល់ទីបញ្ចប់

ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិកក៏ដោយ បម្រាមសព្វាអាវុធរយៈពេលយូរដែលដាក់លើប្រទេសអ៊ីរ៉ង់បានផុតកំណត់ដោយស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់មួយរវាងប្រទេសអ៊ីរ៉ង់និងមហាអំណាចពិភពលោក។
បម្រាមរយៈពេល១៣ឆ្នាំដែលដាក់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបញ្ចប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះដែលជាផ្នែកមួយនៃសេចក្តីសម្រេចលេខ២២៣១នៃផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។ វាជាកិច្ចព្រមព្រៀងមួយចុះហត្ថលេខាក្នុងឆ្នាំ២០១៥ដែលបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់ជាថ្នូរនឹងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា “ថ្ងៃនេះ ការរឹតត្បិតលើរាល់ការផ្ទេរសព្វាវុធ សកម្មភាពពាក់ព័ន្ធនិងសេវាកម្មហិរញ្ញវត្ថុទៅនិងមកសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ”។

ទីបញ្ចប់នៃការដាក់ទណ្ឌកម្មនេះមានន័យថា អ៊ីរ៉ង់នឹងអាចទិញនិងលក់អាវុធតាមការព្រមព្រៀងដោយស្របច្បាប់រួមមានមីស៊ីល ឧទ្ធម្ភាគចក្រនិងរថក្រោះជាដើម។
ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ឥឡូវនេះ ប្រទេសអាចទិញអាវុធនិងឧបករណ៍ចាំបាច់ពីប្រភពណាមួយដោយគ្មានការរឹតត្បិតផ្នែកច្បាប់ទៀតទេនិងផ្អែកតែលើតម្រូវការការពាររបស់ខ្លួន”។
សហរដ្ឋអាមេរិកបានដកខ្លួនចេញពី JCPOA ជាឯកតោភាគីកាលពីខែឧសភាឆ្នាំ២០១៨ហើយដាក់ចេញនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏អាក្រក់យ៉ាងច្រើនលើអ៊ីរ៉ង់។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានប្រើគ្រប់មធ្យោបាយក្នុងអំណាចរបស់ខ្លួនដើម្បីដោះស្រាយកិច្ចព្រមព្រៀងនុយក្លេអ៊ែរនិងបញ្ឈប់ការដកទណ្ឌកម្មអាវុធលើអ៊ីរ៉ង់៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


