ព័ត៌មានអន្ដរជាតិ
អាមេរិកលក់អាវុធថ្មីតម្លៃ៨ពាន់លានដុល្លារឲ្យអ៊ីស្រាអែល ដោយមិនអើពើនឹងការអំពាវនាវជាអន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានជូនដំណឹងដល់សភាអំពីការលក់អាវុធតម្លៃ៨ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែលដែលកំពុងធ្វើសង្គ្រាមច្រើនមុខព្រួញក្នុងតំបន់មជ្ឈិមបូព៌ា។

សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៤ខែមករានេះឲ្យដឹងថា មន្ត្រីអាមេរិកបាននិយាយនៅថ្ងៃទី៣ខែមករាថា ទីក្រុងវ៉ាស៊ីនតោននៅតែរក្សាការគាំទ្រសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន ដែលបច្ចុប្បន្ននៅតែបន្តប្រយុទ្ធនៅតំបន់ហ្គាហ្សា និងសម្លាប់មនុស្សរាប់ម៉ឺននាក់។
អន្តរជាតិបានថ្កោលទោស និងដាក់សម្ពាធប្រទេសអ៊ីស្រាអែលឲ្យទទួលយកបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយសារតែសង្គ្រាមនោះបានធ្វើឲ្យមនុស្សរាប់លាននាក់បាត់បង់លំនៅឋាន ខ្វះខាតស្បៀងអាហារ ថ្នាំព្យាបាល ទឹកប្រើប្រាស់ និងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។
សារព័ត៌មាន Axios បានរាយការណ៍ថា កិច្ចព្រមព្រៀងទិញ-លក់អាវុធរវាងភាគីអាមេរិកនិងអ៊ីស្រាអែលនេះនឹងត្រូវការការយល់ព្រមពីសភា និងគណៈកម្មាធិការព្រឹទ្ធសភា ហើយរួមបញ្ចូលនូវគ្រាប់រំសេវសម្រាប់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ក៏ដូចជាគ្រាប់កាំភ្លើងធំ។ កញ្ចប់ទិញលក់នេះក៏រួមបញ្ចូលទាំងគ្រាប់បែកទំហំតូច និងក្បាលគ្រាប់ផងដែរ។
ក្រុមប្រទេសនានាបានទាមទារអស់រយៈពេលជាច្រើនខែមកហើយ ដោយទាមទារឱ្យមានការដាក់ទណ្ឌកម្មអាវុធប្រឆាំងនឹងអ៊ីស្រាអែល ប៉ុន្តែគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅតែមិនផ្លាស់ប្តូរ។ នៅខែសីហា ឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានយល់ព្រមលក់យន្តហោះចម្បាំង និងសម្ភារៈយោធាផ្សេងទៀតចំនួន ២០ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល។
រដ្ឋបាលលោក ចូ បៃដិន និយាយថា ខ្លួនកំពុងជួយសម្ព័ន្ធមិត្តរបស់ខ្លួនការពារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដូចជាក្រុម Hamas នៅតំបន់ Gaza ក្រុម Hezbollah នៅលីបង់ និងក្រុម Houthi នៅយេម៉ែន៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


