Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុង​ហូជីមិញ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍​បាន​ជាង ២៣​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃៗ

បានផុស

នៅ

ប៉ូលិសចរាចរណ៍ទីក្រុងហូជីមិញ​នៃ​ប្រទេស​វៀតណាម បានប្រមូលការផាកពិន័យសរុប​បាន​ចំនួន ៤២,៥​ពាន់លានដុង ស្មើ​នឹង ១,៦៧​លានដុល្លារ ក្នុងសប្តាហ៍ដំបូងនៃខែមករា បន្ទាប់ពីការអនុវត្តការផាកពិន័យដ៏តឹងរ៉ឹងចំពោះការបំពានច្បាប់ចរាចរណ៍។

(រូបភាព៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Le Van Hai អនុប្រធាននាយកដ្ឋានប៉ូលិសចរាចរណ៍ទីក្រុង​ហូជីមិញ បាននិយាយ​ថា ចំនួននេះតំណាងឲ្យ​ការកើនឡើងចំនួន ១១​ពាន់លានដុង ឬ ៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាមុនពេលការអនុម័តច្បាប់ថ្មី។

ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែមករា នគរបាលចរាចរណ៍បានកត់ត្រាល្មើសច្បាប់ចំនួន ១១ ៨៣០លើក ដែលបណ្តាលឲ្យមានការរឹបអូសយានយន្តជាង ៤ ៣០០គ្រឿង ក្នុងនោះរថយន្ត ១១គ្រឿង និងម៉ូតូ ៤ ២២០គ្រឿង។

ប័ណ្ណបើកបរប្រហែល ២ ១០០​ប័ណ្ណ ត្រូវបានដកហូតក្នុងអំឡុងពេលនេះ ជាមួយនឹងការផាកពិន័យជាមធ្យមចំនួន ៦​ពាន់លានដុង (ជាង​ ២៣ម៉ឺន​ដុល្លារ) ជារៀងរាល់ថ្ងៃ។

បទល្មើស​ទាំង​នោះ​រួម​មាន ការ​បើកបរ​ក្រោម​ឥទ្ធិពលស្រវឹង ល្មើស​ល្បឿន ធ្វើ​ដំណើរ​ខុស​គន្លង​ផ្លូវ និង​មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ រួម​ទាំង​ការ​ល្មើស​ផ្សេងៗ។

ក្រឹត្យថ្មីដែលចូលជាធរមានចាប់ពីថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២៥ ឥឡូវនេះ​អ្នកបើកបររថយន្តអាចប្រឈមនឹងការពិន័យរហូតដល់ ២០លានដុងសម្រាប់បទល្មើសមួយចំនួន ដែល​ស្មើ​នឹង​ជិតបីដងនៃការពិន័យជាអតិបរមាពីមុន។ អ្នក​ជិះ​ម៉ូតូ​អាច​ត្រូវ​ផាក​ពិន័យ​រហូត​ដល់ ​៦​លាន​ដុង​ចំពោះ​ការ​ជិះ​បំពាន​ភ្លើង​ក្រហម និង​រហូត​ដល់​ ១០​លាន​ដុង​ចំពោះ​ការ​បើកបរ​ដោយ​មិន​ប្រុងប្រយ័ត្ន។

ហូជីមិញ មាន​ប្រជាជន​រស់នៅ​ជាង ១០​លាននាក់ និង​មាន​​យានយន្តជាង ៩,៥​លានគ្រឿងគិតត្រឹមចុងឆ្នាំ​២០២៤ ក្នុង​នោះ​មាន​​រថយន្តជាង ១​លានគ្រឿង និងម៉ូតូ ៨,៥​លានគ្រឿង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម