ព័ត៌មានអន្ដរជាតិ
អ្នកទេសចរចិនម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ម៉ូតូទឹកបុកគ្នាក្នុងខេត្ត Phuket
ជនជាតិចិនអាយុ៣៣ឆ្នាំម្នាក់បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យក្រោយរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ម៉ូតូទឹកបុកគ្នានៅក្នុងក្នុងខេត្ត Phuket ប្រទេសថៃ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nations។

លោក Liu Hong Chao ត្រូវបានប្រកាសថា បានស្លាប់នៅម៉ោងប្រហែល ២.២០ រសៀលនៅឯមន្ទីរពេទ្យក្នុងស្រុក Kathu ក្នុងខេត្ត Phuket។ យោងសារព័ត៌មានដែលដកស្រង់ ពីរបាយការណ៍ប៉ូលិស។
ប៉ូលិសបានសាកសួរលោក Lyu Zhifeg អាយុ២៨ឆ្នាំជាជនជាតិចិនដែលរង់ចាំនៅមន្ទីរពេទ្យបានឲ្យដឹងថា គាត់និងមិត្តរបស់គាត់បានជិះម៉ូតូទឹក១គីឡូម៉ែត្រពីឆ្នេរ Patong បន្ទាប់មកពួកគេបានបុកគ្នា។ បន្ទាប់មិនឃើញពួកគេមកវិញម្ខាស់ម៉ូតូទឹកបានជិះម៉ូតូទឹកទៅស្វែងរកពួកគេ និងរកឃើញអ្នករងរបួសលោក Liu បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ការិយាល័យកំពង់ផែប្រចាំតំបន់ Phuket បានទាក់ទងក្រុមហ៊ុនធានារ៉ាប់រង ដែលបានយល់ព្រមបង់ប្រាក់សំណងចំនួន ១០ម៉ឺនបាត ស្មើនឹង ២៨៧៨ ដុល្លារអាមេរិក ចំពោះការស្លាប់នេះ។ ការិយាល័យនេះក៏បានពិន័យម្ចាស់ម៉ួតូទឹកចំនួន ១ម៉ឺនបាតផងដែរ បន្ទាប់ពីបានរកឃើញអាជ្ញាប័ណ្ណសម្រាប់ជិះម៉ូតូទឹករបស់លោក Lyu បានផុតកំណត់កាលពី៤ថ្ងៃមុន។
មកដល់ពេលនេះប៉ូលិសកំពុងស៊ើបអង្កេតលើគ្រោះថ្នាក់នេះដើម្បីកំណត់ពីមូលហេតុពិតប្រាកដ និងធ្វើការចោទប្រកាន់ផ្លូវច្បាប់ដែលអាចកើតមាន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


