ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Han Duck-soo អះអាងថា ច្បាប់អាជ្ញាសឹកគឺខុស
នាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទីរយៈពេល១៣ថ្ងៃ លោក Han Duck-soo បានឆ្លើយបំភ្លឺនៅកិច្ចប្រជុំរបស់គណៈកម្មាធិការពិសេសរបស់រដ្ឋសភានៅថ្ងៃពុធនេះ ដោយទទួលស្គាល់ថា «ការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី Yoon Suk Yeol គឺខុសច្បាប់»។

លោក Han បានធ្វើការកត់សម្គាល់នៅក្នុងសម័យប្រជុំគណៈកម្មាធិការសភាពិសេសមួយនៅក្នុងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon ដែលត្រូវបានចាប់ខ្លួនដោយការិយាល័យស៊ើបអង្កេតពុករលួយនៅថ្ងៃពុធនេះ។
សារព័ត៌មាន Korea Times បានស្រង់សម្តី លោក Han ដូចបាននិយាយថា៖«ខ្ញុំតែងតែមានអារម្មណ៍សុំទោសដែលមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ រួមទាំងខ្លួនខ្ញុំផងដែរ មិនអាចរារាំងស្ថានភាពមិនឱ្យឈានដល់ចំណុចនេះ ។ ដោយក្រឡេកមើលគុណវិបត្តិសំខាន់ៗរបស់វា រួមទាំងនីតិវិធី ខ្ញុំជឿថា (ច្បាប់អាជ្ញាសឹក) មិនមែនជារឿងធម្មតាទេ»។
លោកបានថ្លែងថា៖«ខ្ញុំគិតថាច្បាប់អាជ្ញាសឹកគឺខុស»។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Yonhap លោក Han ស្ថិតក្នុងចំណោមអ្នកចូលរួមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែល Yoon បានកោះប្រជុំភ្លាមៗមុនពេលការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់នៅថ្ងៃទី៣ខែធ្នូ។
Han បាននិយាយថាគាត់បានស្នើឱ្យរៀបចំកិច្ចប្រជុំនេះ ខណៈដែលគាត់ជឿថាសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់នឹងប្រឆាំងនឹងផែនការនេះ។ តាមសេចក្តីរាយការណ៍ដដែលនោះ។
នាយករដ្ឋមន្ត្រី Han បានឡើងកាន់តួនាតីជាប្រធានាធិបតីស្តីទីនៅថ្ងៃទី១៤ខែធ្នូ នៅពេលដែលសភាចោទប្រកាន់និងបោះឆ្នោតចោទទម្លាក់លោក Yoon Suk Yeol។ ប៉ុន្តែការកាន់អំណាចរបស់ នាយករដ្ឋមន្ត្រី Han ជាប្រធានាធិបតីស្តីទីបានត្រឹម១សប្តាហ៍ប៉ុណ្ណោះ ក៏ត្រូវបានសភាបោះឆ្នោតទម្លាក់ពីអំណាចទៀត ដោយសារតែលោក បដិសេធក្នុងការចុះហត្ថលេខាលើក្រឹត្យតែងតាំងចៅក្រម៣រូបដែលតែងតាំងឡើងដោយសភា ដើម្បីបំពេញកន្លែងដែលចៅក្រមផុតសុពលភាព និងការបដិសេធការចុះហត្ថលេខាលើក្រឹត្យដាក់ឲ្យប្រើច្បាប់បង្កើតក្រុមស៊ើបអង្កេតពិសេស ដែលស្នើឡើងដោយសភាដូចគ្នា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


