ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលវាយប្រហារដោយដ្រូនបណ្តាលឲ្យស្លាប់៥នាក់ ចំថ្ងៃចុះហត្ថលេខាលើបទឈប់បាញ់នៅហ្គាហ្សា
ក្មេងជំទង់ជនជាតិប៉ាឡេស្ទីនម្នាក់ និងបងប្អូនបីនាក់ស្ថិតក្នុងចំណោមមនុស្សយ៉ាងតិចប្រាំមួយនាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួន Jenin នៅតំបន់ West Bank ចំថ្ងៃដែលភាគីជម្លោះទាំង២សម្រេចកិច្ចព្រមព្រៀងឈប់បាញ់ ដែលជំរុញដោយសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៦ខែមករានេះ

ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានបាញ់មីស៊ីលចំនួន ៣ គ្រាប់ទៅកាន់មនុស្សមួយក្រុមនៅជិតរង្វង់មូលមួយក្នុងជំរុំ Jenin កាលពីល្ងាចថ្ងៃអង្គារសម្លាប់មនុស្ស ៦ នាក់ រួមទាំងក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។
គួរបញ្ជាក់ថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើជំរុំ Jenin នេះកើតឡើងចំពេលមានការវាយឆ្មក់របស់យោធាអ៊ីស្រាអែលយ៉ាងខ្លាំងក្លាទៅលើសហគមន៍មូលដ្ឋាន និងការសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលជិត ៨០០នាក់នៅតំបន់ West Bank ដែលបានកាន់កាប់ចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ក៏ដូចជាការចាប់ខ្លួនមនុស្សរាប់ពាន់នាក់ផ្សេងទៀត។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក៏កើតមានឡើងចំពេលមានប្រតិបត្តិការយោធាដែលបានចាប់ផ្តើមនៅក្នុងជំរុំ Jenin ដោយកងកម្លាំងសន្តិសុខរបស់អាជ្ញាធរប៉ាឡេស្ទីន (PA) ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយបានកំណត់គោលដៅលើក្រុមអ្នកតស៊ូប្រឆាំងប៉ាឡេស្ទីន ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់បានស្លាប់។
បើតាមលោក Anwar Rajab អ្នកនាំពាក្យរបស់កងកម្លាំងសន្តិសុខរបស់ PA បាននិយាយថា ការវាយប្រហារនេះមានគោលបំណង «រំខានដល់កិច្ចខិតខំប្រឹងប្រែង» ដោយអាជ្ញាធរដើម្បីសម្រេចបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងជំរុំភៀសខ្លួន Jenin៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


