Connect with us

ព័ត៌មានអន្ដរជាតិ

សូម្បីតែជំទាវទីមួយ ក៏ត្រូវគេហាមមិនឲ្យទៅសួរសុខទុក្ខលោក Yoon ដែរ

បានផុស

នៅ

ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានហាមប្រាមការចូលជួបមិនស្របច្បាប់ចំពោះលោកប្រធានាធិបតី Yoon Suk Yeol ដែលបានចាប់ខ្លួនកាលពីថ្ងៃទី១៥​ ខែមករា ឆ្នាំ២០២៥។ ទោះជាជំទាវទី១ Kim Keon Hee ក៏ត្រូវគេហាមមិនឲ្យទៅសួរសុខដែរ។ ប៉ុន្តែក៏មិនបានដាក់កម្រិតលើការផ្ញើ ឬទទួលសំបុត្រនោះទេ។

យោងតាមប្រភព CIO បានចេញបញ្ជាទៅកាន់មជ្ឈមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូលនៅថ្ងៃដដែល ដោយលើកឡើងពីកង្វល់ជុំវិញការបំភ័ន្តភស្តុតាង។ នៅក្រោមក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកូរ៉េខាងត្បូង ការចូលសួរសុខទុក្ខរបស់អ្នកតំណាងមិនស្របច្បាប់ អាចត្រូវបានកម្រិត ប្រសិនបើមានហានិភ័យនៃការបំផ្លិចបំផ្លាញភស្តុតាង ឬការរត់គេចខ្លួន។

លោក Yoon ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​ ​ជា​មេ​ដឹក​នាំ​នៃ​ការ​សម​គំនិត ​និង​ការ​រំលោភ​អំណាច។ លោកត្រូវបានចោទប្រកាន់ពីបទរារាំងរដ្ឋសភា រារាំងការដកហូតច្បាប់អាជ្ញាសឹក ប្រតិបត្តិការចាប់ខ្លួនក្រុមឥស្សរជនសំខាន់ៗ និងការប៉ុនប៉ងរឹបអូសម៉ាស៊ីនមេពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមុន និងក្រោយការប្រកាសច្បាប់អាជ្ញាសឹក។

ដីកាចាប់ខ្លួនដែលចេញដោយចៅក្រម Cha Eun-kyung នៃតុលាការក្រុង Seoul Western នៅម៉ោង ២:៥០ទៀបភ្លឺ បន្ទាប់ពីសវនាការលើការឃុំខ្លួនបណ្តោះអាសន្នជិត ១៣ ម៉ោង បានលើកឡើងពីកង្វល់នៃការបំភ័ន្តភស្តុតាង។​

ទោះជាបែបនេះក្ដី បន្ទាប់ពីស្វាមីត្រូវឃុំខ្លួនដោយអ្នកស៊ើបអង្កេតកាលពីថ្ងៃពុធ ជំទាវទីមួយ Kim Keon Hee ស្រាប់តែមានសុខភាពមិនល្អ ហើយត្រូវបានទុកចោលតែម្នាក់ឯង ក្នុងគេហដ្ឋានប្រធានាធិបតីនៅ Hannam-dong ទីក្រុងសេអ៊ូល។ មន្ត្រីម្នាក់នៅការិយាល័យប្រធានាធិបតីបានប្រាប់ JoongAng Ilbo ថា គាត់មានរាងកាយស្គមខ្លាំង ដែលធ្វើឲ្យពួកគេព្រួយបារម្ភ។ គ្រប់គ្នាសុទ្ធតែគិតថា គាត់គួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពជាបន្ទាន់។

មិនតែប៉ុណ្ណោះ ឥស្សរជនគណបក្សកាន់អំណាចជាច្រើនក៏បានរាយការណ៍ថា ម្នាក់ៗជួបលោកស្រី Kim នៅឯគេហដ្ឋានផ្លូវការ បន្ទាប់ពីជម្លោះច្បាប់អាជ្ញាសឹក គ្រប់គ្នាក៏សម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់នាង។ ពួកគេបានពន្យល់ថា នាងស្ទើរតែមិនអាចញ៉ាំបាន ហើយបានគ្រប់គ្រងស្ថានភាពផ្ទាល់ខ្លួនដោយប្រើថ្នាំផ្សេងៗ៕

រូបភាព៖ koreatimes
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម