ព័ត៌មានអន្ដរជាតិ
បំណាក់ដី និងទឹកជំនន់រហ័សសម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់នៅឥណ្ឌូណេស៊ី
យ៉ាងហោចណាស់មនុស្ស១៦នាក់បានស្លាប់ និង១០នាក់រងរបួស ខណៈដែលទឹកជំនន់រហ័ស (Flash Flood) បណ្តាលឲ្យមានបំណាក់ដី កំពុងវាយប្រហារតំបន់កណ្ដាលខេត្តជ្វារបស់ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២២ខែមករានេះ។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា បំណាក់ដីនៅក្នុងភូមិ Kasimpar ទីក្រុង Pekalongan ភាគកណ្ដាលខេត្តជ្វា បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួនបីនាក់ផ្សេងទៀត ខណៈមានការព្រមានថា ភ្លៀងនឹងបន្តធ្លាក់ក្នុងរយៈពេលជាច្រើនថ្ងៃ។
ទូរទស្សន៍ក្នុងស្រុក Kompas TV បានបង្ហាញផ្ទះដែលរងការខូចខាតយ៉ាងដំណំ និងមួយផ្នែកដោយសារការបាក់ដី។ រថយន្តជាច្រើនគ្រឿងក៏ត្រូវបានគេប្រទះឃើញលិចកប់ក្នុងភក់ ផ្លូវថ្នល់ជាច្រើនរងផលប៉ះពាល់ដោយកម្ទេចកម្ទីថ្ម និងថ្មនៅពាសពេញផ្លូវទាំងនោះ ខណៈស្ពានពីរក៏បានរងការប៉ះទង្គិចផងដែរ។
ជាបទពិសោធន៍ ប្រទេសឥណ្ឌូណេស៊ីងាយរងបំណាក់ដីក្នុងរដូរភ្លៀង ដែលកើតមានជាធម្មតានៅចន្លោះខែវិច្ឆិកា និងខែមេសា ប៉ុន្តែគ្រោះមហន្តរាយមួយចំនួនដែលបណ្តាលមកពីអាកាសធាតុមិនល្អបានកើតឡើងនៅខាងក្រៅរដូវនោះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលពីខែធ្នូ មនុស្សចំនួន១០នាក់ត្រូវបានស្លាប់នៅក្នុងទឹកជំនន់រហ័សដែលបានវាយប្រហារភូមិមួយចំនួននៅតំបន់ភ្នំនៅលើកោះជ្វាដ៏សំខាន់របស់ប្រទេស។ កាលពីខែមុន គ្រោះទឹកជំនន់ និងបំណាក់ដីនៅខេត្តស៊ូម៉ាត្រាខាងជើងក៏បានសម្លាប់មនុស្សយ៉ាងតិច ២៩នាក់ផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


