Connect with us

ព័ត៌មានអន្ដរជាតិ

EU នឹងផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ ៣៦​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន ក្នុង​ឆ្នាំ​២០២៥

បានផុស

នៅ

ប្រធាន​ផ្នែក​សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបលោក Valdis Dombrovskis បានប្រកាសកាលពីថ្ងៃទី​២២​ខែមករា​ថា នៅឆ្នាំ​២០២៥ សហភាពអឺរ៉ុប(EU) គ្រោងនឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែនចំនួន ៣៥​ពាន់​លាន​អឺរ៉ូ ឬ​ស្មើ​នឹង ៣៦,៤​​ពាន់លានដុល្លារ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Dombrovskis មូលនិធិ​នេះ នឹងត្រូវបានបែងចែកតាមរយៈកម្មវិធី​ចំនួន​២​ គឺ​គំនិតផ្តួចផ្តើមកម្ចី Extraordinary Revenue Acceleration (ERA) របស់ G7 និងកម្មវិធី Ukraine Facility។

កម្មវិធី Ukraine Facility ត្រូវបានបង្កើត​ឡើងដើម្បីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរបស់អ៊ុយក្រែនពី EU ពីឆ្នាំ​២០២៤​ដល់ឆ្នាំ​២០២៧ ដែលមានទឹកប្រាក់សរុបចំនួន ៥០​ពាន់លានអឺរ៉ូ។ ក្នុងចំណោមទឹក​​ប្រាក់​នេះ ៣៨,២៧​ពាន់លានអឺរ៉ូត្រូវបានកំណត់សម្រាប់ការគាំទ្រផ្នែកថវិកា ៦,៩៧​ពាន់លានអឺរ៉ូសម្រាប់ការវិនិយោគ និង ៤,៧៦​ពាន់លានអឺរ៉ូសម្រាប់ការគាំទ្រផ្នែកបច្ចេកទេស និងរដ្ឋបាល។

កាល​ពី​ថ្ងៃទី១០​ខែមករា ក្រសួងហិរញ្ញវត្ថុរបស់អ៊ុយក្រែន បានប្រកាសថា ទឹក​ប្រាក់ ៣​ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុបត្រូវបានផ្ទេរ​ចូល​ទៅក្នុងថវិការដ្ឋ។ ការផ្តល់មូលនិធិនេះគឺជាផ្នែកមួយនៃការរួមចំណែករបស់ EU ក្រោមគំនិតផ្តួចផ្តើម ERA របស់ G7។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ចុងឆ្នាំ​២០២៤ ជំនួយផ្នែកយោធាដល់អ៊ុយក្រែនពីសម្ព័ន្ធមិត្តលោកខាងលិចបានកើនលើស ១០០​ពាន់លានដុល្លារ ដោយសហរដ្ឋអាមេរិកបានរួមចំណែកធំជាងគេ បន្ទាប់មកគឺអឺរ៉ុប និងដៃគូផ្សេងទៀត។

ការផ្គត់ផ្គង់ទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការរក្សាសមត្ថភាពការពារខ្លួន បើកការវាយ​ប្រហារ​ និងការទប់ទល់នឹង​ការលុកលុយ​​របស់រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន​នៅតែមានបញ្ហាប្រឈមទាក់ទងនឹងតម្រូវការដែលកំពុងចាំបាច់​របស់ប្រទេសសម្រាប់អាវុធទំនើបៗ គ្រាប់រំសេវ និងការបណ្តុះបណ្តាល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

ទិវា នៃក្តីស្រលាញ់ ៖ ស្ថានភាពការសិក្សាតាមសាលានៅភ្នំពេញ មិនមានបាតុភាពអសកម្មណាមួយកើតឡើងនោះទេ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងវប្បធម៌ ប្រាប់ឱ្យបញ្ឈប់រាល់ការតែងនិពន្ធ និងច្រៀង ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ

ក្រសួងការងារ
ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ កំពុងបំពេញតម្រូវការឱកាសការងារ និងជំនាញសិក្សាដល់សិស្ស និស្សិត នៃវិទ្យាស្ថាន CGTI

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា២ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រថយន្តបុកហ្វូងមនុស្សក្នុង​ទីក្រុង Munich​ បណ្តាល​ឱ្យរងរបួស​រាប់​សិប​

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម២១ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

សុខភាព២៤ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

Sokha Hotels

ព័ត៌មានពេញនិយម