ព័ត៌មានអន្ដរជាតិ
ការស្រាវជ្រាវ៖ ជំងឺវង្វេងអាចជាប់ទាក់ទងនឹងការបំពុលបរិយាកាសតាំងពីកុមារភាព
អ្នកស្រាវជ្រាវនៅប្រទេសស្កុតលែ នបានរកឃើញគំរូនៅក្នុងទិន្នន័យសុខភាពដែលបង្ហាញថា ខ្យល់ពុលដែលកុមារដកដង្ហើមចូលអាចប៉ះពាល់ដល់ពួកគេបណ្ដាលឲ្យកើតជំងឺវង្វេងនៅពេលអនាគត។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Guardian។

តម្រុយដំបូងដែលថាការបំពុលបរិយាកាសអាចប៉ះពាល់ដល់សុខភាពខួរក្បាលត្រូវបានរកឃើញប្រហែល ២០ ឆ្នាំមុន នៅពេលដែលអ្នកស្រាវជ្រាវបានរកឃើញការផ្លាស់ប្តូរខួរក្បាលនៅក្នុងសត្វឆ្កែចិញ្ចឹមនៅទីក្រុងម៉ិកស៊ិក ដែលបានរងផលប៉ះពាល់ពីខ្យល់ពុលយ៉ាងរ៉ាំរ៉ៃ។
នៅឆ្នាំ ២០២២ គណៈកម្មាធិការរដ្ឋាភិបាលចក្រភពអង់គ្លេសបានពិនិត្យឡើងវិញនូវការសិក្សាចំនួន ៦៩។ ពួកគេបានសន្និដ្ឋានថា វាទំនងជាថាការបំពុលបរិយាកាសបន្ថយល្បឿននៃការយល់ដឹងក្នុងជីវិតពេលអនាគត និងបង្កើនហានិភ័យនៃជំងឺវង្វេង។ ពួកគេក៏បានរកឃើញភស្តុតាងមួយចំនួននៃការប្រែប្រួលក្នុងខួរក្បាលរបស់កុមារដែលប៉ះពាល់នឹងការបំពុលបរិយាកាសផងដែរ។
លោក Otto-Emil Jutila មកពីសាកលវិទ្យាល័យ Edinburgh និងជាអ្នកនិពន្ធដំបូងនៃការស្រាវជ្រាវថ្មីបាននិយាយថា៖ «ខណៈពេលដែលការបំពុលបរិយាកាសជាកត្តាហានិភ័យជំងឺវង្វេងនៅអាយុចុងក្រោយឬពេលចាស់ទៅ មនុស្សមិនសូវដឹងអំពីផលប៉ះពាល់នៃការបំពុលខ្យល់នៅទូទាំងតំបន់ជុំវិញខ្លួនទេ»។
ការស្រាវជ្រាវនេះបាន ចាប់ផ្តើមគម្រោងតាមដានយុវជន ក្នុងឆ្នាំ ២០០៤ មានមនុស្សជាង ១០០០នាក់ត្រូវបានជ្រើសរើសសម្រាប់ការសិក្សាអំពីខួរក្បាល និងអាយុ។ ពួកគេទាំងអស់កើតនៅឆ្នាំ ១៩៣៦ ហើយចាប់ពីអាយុ ៧០ ឆ្នាំពួកគេត្រូវបានគេវាយតម្លៃរៀងរាល់ ៣ ឆ្នាំម្តង។ មនុស្សទីមួយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺវង្វេងក្នុងឆ្នាំ ២០១១ ហើយនៅឆ្នាំ២០១៩មនុស្ស ១៧% បានកើតជំងឺវង្វេង ដែលប្រហែលម្នាក់ក្នុងចំណោម៦នាក់។
លទ្ធផលនេះបង្ហាញថា ការបំពុលបរិយាកាសក្នុងឆ្នាំ១៩៣៦ ត្រូវបានផ្សារភ្ជាប់ជាវិជ្ជមានជាមួយនឹងហានិភ័យនៃជំងឺវង្វេង រួមទាំងជំងឺភ្លេចភ្លាំងផងដែរ ខណៈអំឡុងពេលនោះចក្រភពអង់គ្លេសមានការបំពុលបរិកាសច្រើនពីការប្រើប្រាស់ធ្យូងថ្ម។
លោក Jutila បានបន្ថែមថា៖ «ចំណែកការប៉ះពាល់នឹងខ្យល់ពុលនៅពាក់កណ្តាលជីវិតកាន់តែខ្ពស់អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លាប់មុនអាយុ កើតជំងឺដូចជាជំងឺសរសៃឈាមបេះដូង និងផ្លូវដង្ហើម មុនពេលអាចវិវត្តទៅជាជំងឺវង្វេង»។

ការប៉ះពាល់នឹងការបំពុលបរិយាកាសគឺជាបញ្ហានៃជីវិតដែលមានផលប៉ះពាល់រយៈពេលវែងដល់សុខភាព។ ការសិក្សានេះបានពង្រឹងសារៈសំខាន់នៃការកាត់បន្ថយការបំពុលបរិយាកាសពេញមួយជីវិត ជាពិសេសក្នុងអំឡុងពេលដែលងាយរងគ្រោះ គឺមុនពេលសម្រាលកូន និងកុមារភាព។
ទោះបីជាមិនមានការសន្និដ្ឋានក៏ដោយ ការសិក្សាថ្មីបង្ហាញថា ការស្រាវជ្រាវលើសុខភាពរបស់មនុស្សវ័យចំណាស់ និងការបំពុលបរិយាកាសដែលពួកគេដកដង្ហើមកាលពីអតីតកាល អាចជួយការពារមនុស្សជំនាន់ក្រោយបាន។ ខ្យល់ដែលមានគុណភាពកាន់តែប្រសើរក៏អាចជួយមនុស្សក្នុងជីវិតក្រោយដែរ។ ការសិក្សានៅប្រទេសបារាំង អាមេរិក និងចិន ក៏បានរកឃើញដែរថា ការកាត់បន្ថយការបំពុលបរិយាកាសអាចកាត់បន្ថយចំនួនមនុស្សដែលកើតជំងឺវង្វេងបានយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


