ព័ត៌មានអន្ដរជាតិ
៥៨ខេត្តនៅថៃ បន្តគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ
គុណភាពខ្យល់នៅប្រទេសថៃ មិនទាន់ល្អប្រសើរឡើង ដោយកាលពីថ្ងៃអាទិត្យទី២៦ខែមករាឆ្នាំ២០២៥, ខេត្តចំនួន៥៨ ត្រូវគ្របដណ្តប់ដោយកំហាប់ភាគល្អិត PM2.5 ក្នុងកម្រិតគ្មានសុវត្ថិភាពធ្ងន់ធ្ងរ។

យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា (Gistda), ក្នុងចំណោមខេត្តខាងលើ មាន២០ខេត្តដែលគុណភាពខ្យល់បានឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត (ពណ៌ក្រហម) ភាគច្រើននៅតំបន់ទំនាបកណ្តាល ខណៈខេត្តគ្រោះថ្នាក់បំផុតលំដាប់លេខ១ គឺ Sing Buri ដោយត្រឹម២៤ម៉ោង កម្រិត PM2.5 បានឈានដល់ ១០៩.៧មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប។
យ៉ាងណា ក៏នៅមានខេត្តចំនួន៩ដែលមានគុណភាពខ្យល់ល្អ (ពណ៌បៃតង) ផងដែរ ជាពិសេសនៅភាគខាងត្បូងដូចជា Krabi, Phuket, Phangnga, Nakhon Si Thammarat, Satun, Surat Thani, Ranong, Chumphon និង Trang ដែល PM2.5 មានចាប់ពី១៥.២ទៅ២៤.៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូបប៉ុណ្ណោះ។

រឿងនេះកើតឡើងខណៈ ភ្លើងឆេះព្រៃរយៈពេល៥ថ្ងៃ ត្រូវគេគិតទុកជាមុនថា នឹងធ្វើឲ្យគុណភាពខ្យល់នៅក្នុងខេត្ត Rayong ភាគខាងកើតប្រទេសថៃ កាន់តែធ្លាក់ចុះដល់កម្រិតយ៉ាប់យ៉ឺន ហើយមានក្តីកង្វល់ខ្លាំងបំផុតចំពោះសុខភាព មិនមែនត្រឹមតែខេត្តនេះទេ ពោលគឺប៉ះពាល់ដល់ខេត្តផ្សេងៗទៀតផងដែរ។
គិតត្រឹមព្រឹកថ្ងៃអាទិត្យ អគ្គិភ័យនៅតំបន់ភ្នំ Khao Chom Hae បានរាលដាលលើផ្ទៃដីជាង ៣ ១៩៧ហិកតា ដោយដុតកម្ទេចព្រៃអស់ប្រមាណ៣០% ខណៈស្រុក៣ ប៉ះពាល់ខ្លាំងបំផុតគឺ Nikhom Phatthana, Ban Chang និង Muang ហើយដ្បិតតែមានការខិតខំទប់ស្កាត់និងពន្លត់ពីសំណាក់កងអគ្គិភ័យក៏ដោយ ប៉ុន្តែមិនអាចយកឈ្នះភ្លើងបានទេ ព្រោះកម្លាំងខ្យល់បក់ខ្លាំងធ្វើឲ្យភ្លើងរាលដាលខ្លាំង។
ភ្លើងឆេះព្រៃនេះ បានបណ្តាលឲ្យកំហាប់ភាគល្អិត PM2.5 នៅខេត្ត Rayong កាន់តែធ្ងន់ធ្ងរដល់កម្រិត៨០មីក្រូក្រាមក្នុងមួយម៉ែត្រគូប បណ្តាលឲ្យកើតជំងឺផ្លូវដង្ហើម ខណៈអាជ្ញាធរណែនាំឲ្យពលរដ្ឋពាក់ម៉ាស និងចៀសវាងសកម្មភាពក្រៅផ្ទះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


