ព័ត៌មានអន្ដរជាតិ
លោក Yoon ប្រឈមការស៊ើបអង្កេតថ្មីៗ ខណៈសវនាការតុលាការធម្មនុញ្ញសល់៥ដងទៀត
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា គណៈកម្មាធិការសភារបស់ប្រទេសកូរ៉េខាងត្បូងបានចេញដីកានៅថ្ងៃអង្គារបង្គាប់ឲ្យនាំខ្លួន លោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ និងអតីតរដ្ឋមន្ត្រីការពារជាតិ និងមេដឹកនាំយោធា៦រូបផ្សេងទៀតដែលពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកបស់គាត់កាលពីដើមខែធ្នូឆ្នាំមុន។
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា គណៈកម្មាធិការពិសេសដឹកនាំដោយគណបក្សប្រជាជាធិបតេយ្យដែលជាបក្សប្រឆាំង ដែលស៊ើបអង្កេតការចោទប្រកាន់លើការបះបោររបស់លោក Yoon បានចេញបញ្ជាបន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun និងមេដឹកនាំយោធា២នាក់ផ្សេងទៀតមិនបានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការ។
តុលាការធម្មនុញ្ញក៏កំពុងបើកសវនាការលើសំណុំរឿងចោទប្រកាន់ប្រឆាំង លោក Yoon ក្នុងអំឡុងពេលថ្ងៃដែលអតីតមេបញ្ជាការយោធាពីរនាក់ និងអតីតមន្ត្រីទីភ្នាក់ងារចារកម្មម្នាក់ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅចំពោះមុខតុលាការដើម្បីផ្តល់សក្ខីកម្មក្នុងនាមជាសាក្សី។
កាលពីថ្ងៃចន្ទ ប៉ូលីសកូរ៉េខាងត្បូងបានធ្វើការវាយឆ្មក់មួយទៀតទៅលើភ្នាក់ងារសន្តិសុខប្រធានាធិបតី (PSS) ជុំវិញការចោទប្រកាន់ថា ខ្លួនបានព្យាយាមរារាំងអ្នកស៊ើបអង្កេតពីការប្រតិបត្តិដីកាដើម្បីឃុំខ្លួន Yoon កាលពីខែមុន។
ការរារាំងរបស់កងកម្លាំងសន្តិសុខការពារសុវត្ថិភាពប្រធានាធិបតីកាលពីខែមករា បាននាំទៅដល់ការបរាជ័យក្នុងការនាំខ្លួនលោក Yoon ទៅសួរចម្លើយ ដែលអនុវត្តដោយការិយាល័យប្រឆាំងអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO)។ ប៉ុន្តែទោះបីមានការរារាំងពីសំណាក់ប្រជាជនគាំទ្រផង និង កងអង្គរក្សផង លោក Yoon នៅតែត្រូវបាននាំខ្លួនកាលពីពាក់កណ្តាលខែមករា។
ស្ថិតក្រោមការចោទប្រកាន់របស់តុលាលារក្រុងសេអ៊ូល លោក Yoon កំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌពីបទរំលោភអំណាច និងដឹកនាំការបះបោរ ដែលធ្វើឱ្យគាត់ក្លាយជាប្រធានាធិបតីដំបូងគេដែលត្រូវបានចាប់ខ្លួន ហើយ គាត់ក៏ត្រូវជាប់បម្រាមធ្វើដំណើរដែរ។
Yoon ត្រូវបាននាំខ្លួនជាលើកដំបូងនៅថ្ងៃទី១៥ខែមករា ហើយត្រូវបានចាប់ខ្លួនជាផ្លូវការនៅថ្ងៃទី១៩ខែមករា ក្នុងការស៊ើបអង្កេតពង្រីកលើក្រឹត្យច្បាប់អាជ្ញាសឹកដែលគាត់បានការពារ ហើយនៅថ្ងៃទី២៦ខែមករា លោកត្រូវបានចោទប្រកាន់អំពីការបះបោរនិងរំលោភអំណាច។
លោក Yoon ត្រូវបានព្យួរពីតំណែងចាប់តាំងពីថ្ងៃទី ១៤ខែធ្នូ នៅពេលដែលសភាបោះឆ្នោតចោទប្រកាន់គាត់ ហើយឥឡូវនេះសំណុំរឿងរបស់គាត់គឺនៅចំពោះមុខតុលាការធម្មនុញ្ញដែលមានពេលរហូតដល់ប្រាំមួយខែដើម្បីសម្រេចថាតើត្រូវដកលោក Yoon ចេញពីតំណែងឬក៏ត្រូវដាក់គាត់ឡើងវិញ។
ទោះបីជាបែបនេះក្តី តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Korea Pro ដំណើរការសវនាការប្រឆាំងលោក Yoon នៅតុលាការធម្មនុញ្ញជិតបញ្ចប់ហើយ ដោយនៅសល់តែ៥ដងទៀតប៉ុណ្ណោះ និងឈានដល់សេចក្តីសន្និដ្ឋាន។ ការប្រកាសសាលាក្រមរបស់តុលាការធម្មនុញ្ញរំពឹងធ្វើឡើងនៅក្នុងខែមីនាខាងមុខ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


