Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​​សិង្ហបុរី​​ម្នាក់​ត្រូវ​​បាន​​និរទេស​​ពី​​​អូស្ត្រាលី​​ពី​​បទ​​រក​​ស៊ី​ផ្លូវ​​ភេទ​​ខុស​ច្បាប់ និង​ស្នាក់ហួសកំណត់

បានផុស

នៅ

ស្ត្រី​ម្នាក់​មក​ពី​ប្រទេស​សិង្ហបុរី​ដែល​រស់​នៅទី​ក្រុង Brisbane ប្រទេស​អូស្ត្រាលី​ត្រូវ​បាន​និរទេស​ចេញ​ពី​ប្រទេស​ពី​បទ​ប្រើ​​ទិដ្ឋាការ​និស្សិត​ហួស​​កាល​កំណត់ និង​រក​ស៊ី​ផ្លូវ​ភេទ​ខុស​ច្បាប់។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការ​ណ៍​ត្រូវ​បាន​កម្លាំង​ព្រំ​ដែន​អូស្ត្រាលី​ (ABF) ​និយាយ​នៅ​ថ្ងៃ​ទី​១៩​ ខែ​មីនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​ច្បាស់​ទេ​ថា តើ​ ABF បាន​បញ្ជូន​នាង​ទៅ​កន្លែង​ណា​ទេ។

របាយការណ៍​ពី ABF បាន​បន្ថែម​ថា នាង​​ក៏​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធ​​ភាព​តាម​ការ​ចោទ​ប្រកាន់​របស់​រដ្ឋ​ពី​បទ​​​ធ្វើ​ពេស្យាចារ និង​ការ​​ចូល​រួម​ដែល​ត្រូវ​បាន​គេ​ដឹង​​ក្នុងការ​​ផ្តល់​សេវា​ដោយ​អ្នក​ផ្សេង។

អ្នក​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​​​ពី​​ការ​​ចូល​រួយម​ក្នុង​ការ​ផ្តល់​សេវាកម្ម​ផ្លូវ​ភេទ​ដោយ​ចេតនា​​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​​ចំពោះ​បទ​ល្មើស​លើក​ដំបូង​នៅ​ទី​ក្រុង​ Brisbane ក្នុង​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី។

ស្ត្រី​ដែល​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​សម្រប​សម្រួល​ពេស្យាចារ​ខុស​ច្បាប់ ដែល​​ជា​ការ​រំលោភ​លើ​បទ​បញ្ជាសុខភាព​សាធារណៈ​កំឡុង​ពេល​កូវីដ-១៩​នៅ​អូស្ត្រាលី។

នាង​ត្រូវ​បាន ABF ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ និង​បាន​និរទេស​​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AsiaOne

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម