ព័ត៌មានអន្ដរជាតិ
ថៃ នៅសល់ខេត្តតែ៨ប៉ុណ្ណោះ ដែលគ្របដណ្តប់ដោយផ្សែងពុលគ្រោះថ្នាក់
Bangkok Post ចុះផ្សាយថា គុណភាពខ្យល់នៅប្រទេសថៃ ហាក់បានធូរស្បើយខ្លាំងមែនទែនហើយ ខណៈត្រឹមថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២៥ នៅសល់តែខេត្តចំនួន៨ប៉ុណ្ណោះ ក្នុងខេត្តទាំង៧៧ ដែលបន្តគ្របដណ្តប់ដោយផ្សែងពុលកម្រិតគ្រោះថ្នាក់។

យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា នៃប្រទេសថៃ (Gistda), ខេត្តទាំង៨នោះមានដូចជា Lamphun, Samut Songkhram, Phrae, Lampang, Chiang Mai, Phayao, Nan និង Mae Hong Son។

កម្រិត PM2.5 ក្នុងខេត្តទាំងនោះត្រូវបានរកឃើញថា មានចន្លោះពី ៣៨.៣ ទៅ ៤៨.៨ មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូបរង្វង់រយៈពេល២៤ម៉ោង ពោលគឺលើសពីកម្រិតស្តង់ដារសុវត្ថិភាពដែលរដ្ឋាភិបាលថៃ កំណត់នៅត្រឹម ៣៧.៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូបប៉ុណ្ណោះ។

គួរបញ្ជាក់ថា PM2.5 សំដៅលើភាគល្អិតដែលមានអង្កត់ផ្ចិត ២.៥ មីក្រូម៉ែត្រ ឬតិចជាងនេះ ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត និងចរន្តឈាម ដែលបង្កហានិភ័យដល់សុខភាពដូចជាជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង។
ប្រភពសំខាន់ៗនៃ PM2.5 រួមមានការបំភាយពីការធ្វើចរាចរ រោងចក្រ ភ្លើងឆេះព្រៃ និងការដុតសំណល់នៃការប្រមូលផល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Unicef ៖ ខ្យល់ពុលសម្លាប់កុមារនៅអាស៊ី១០០ នាក់ជារៀងរាល់ថ្ងៃ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


