ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ បើអ៊ុយក្រែនដកច្បាប់អាជ្ញាសឹកសម្រាប់ការបោះឆ្នោត នោះរុស្ស៊ីនឹងឆ្លៀតឱកាសវាយលុក
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អង់គ្លេស ITV News កាលពីថ្ងៃទី៩កុម្ភៈ២០២៥ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ា្លឌីមៀ ហ្សេលេនស្គី បាននិយាយថា បើច្បាប់អាជ្ញាសឹកត្រូវបានដកចេញ ឬព្យួរសម្រាប់រៀបចំការបោះឆ្នោត នោះប្រទេសអ៊ុយក្រែននឹងប្រឈមការគំរាមកំហែងនៃការបាត់បង់កងទ័ពក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួន ដោយសារតែការឈ្លានពានពីរុស្ស៊ី។

លោក ហ្សេលេនស្គី បានលើកឡើងថា វានឹងពិបាកក្នុងការរៀបចំការបោះឆ្នោតសម្រាប់យោធានៅជួរមុខ និងប្រជាជនអ៊ុយក្រែនរាប់លាននាក់នៅបរទេស និងស្ថិតក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់។ លោកបន្តថា បើគ្មានពួកគេទេ វានឹងមានភាពអយុត្តិធម៌ក្នុងការរៀបចំការបោះឆ្នោត ហើយរុស្ស៊ីនឹងផ្សព្វផ្សាយសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតបែបនេះនឹងមិនស្របច្បាប់។
ជាការកត់សម្គាល់ មេដឹកនាំអ៊ុយក្រែនវ័យ៤៧ឆ្នាំរូបនេះ ជឿជាក់ថា មានឱកាសដែលអាចទៅរួចដើម្បីបញ្ចប់សង្រ្គាមនៅឆ្នាំ២០២៥ ហើយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ចង់ឲ្យការបញ្ចប់សង្គ្រាមមួយនេះកើតឡើងដែរ។
លោក ហ្សេលេនស្គី បានបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអង្គុយតុចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីឆ្ពោះទៅរកសន្តិភាព ទោះបីជាលោក ពូទីន បច្ចុប្បន្នមានអាកប្បកិរិយាអរិភាពក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនមែន ប៉ុន្តែលោកអះអាងថា ការចរចាបែបនេះគឺជារឿង «ខុសច្បាប់» ខណៈអាណត្តិដឹកនាំរបស់លោក ហ្សេលេនស្គី បានផុតកំណត់ទៅហើយ កុំតែបានច្បាប់អាជ្ញាសឹកទើបលោកអាចបន្តកាន់អំណាចយ៉ាងដូច្នោះ។
សូមបញ្ជាក់ថា អាណត្តិរយៈពេលប្រាំឆ្នាំរបស់លោក ហ្សេលេនស្គី ត្រូវបានបញ្ចប់នៅឆ្នាំ២០២៤ ប៉ុន្តែការបោះឆ្នោតប្រធានាធិបតី និងសភាមិនអាចធ្វើឡើងបានទេក្រោមច្បាប់អាជ្ញាសឹក ដែលអ៊ុយក្រែនបានដាក់ចេញកាលពីខែកុម្ភៈឆ្នាំ២០២២៕

ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


