ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប
ចារកម្មដាណឺម៉ាក (DDIS) បានចេញរបាយការណ៍យ៉ាងភ្ញាក់ផ្អើលដែលបង្ហាញថា រុស្ស៊ីកំពុងត្រៀមធ្វើសង្គ្រាមទ្រង់ទ្រាយធំនៅអឺរ៉ុបក្នុងរយៈពេល៥ឆ្នាំទៀត ពេលណាដែលទីក្រុងមូស្គូ មើលឃើញថា អង្គការណាតូ ចុះខ្សោយហើយនោះ។

ក្នុងរបាយការណ៍ចេញកាលពីថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥, រុស្ស៊ីទំនងជាធ្វើសង្គ្រាមជាមួយប្រទេសជាសមាជិកណាមួយចំនួន១ ឬច្រើនជាងនេះ នៅពេលវាយតម្លៃឃើញថា យោធាប្រទេសនោះចុះខ្សោយនិងមានការបែកបាក់នយោបាយផ្ទៃក្នុង។ ម្យ៉ាងទៀត រុស្ស៊ីអាចឆ្លៀតឱកាសធ្វើសកម្មភាព នៅពេលមានជំនឿចិត្តថា សហរដ្ឋអាមេរិក លែងសូវខ្វាយខ្វល់ជាមួយណាតូ។
របាយការណ៍នេះបានបញ្ចេញស្របពេល សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ កំពុងរិះគន់រដ្ឋជាសមាជិកណាតូ ជុំវិញការបង់ថ្លៃចំណាយចូលសម្ព័ន្ធភាពយោធាមួយនេះ ហើយថែមទាំងគំរាមកាត់ជំនួយទៀតផង។

របាយការណ៍របស់ DDIS ធ្វើឲ្យគេនឹកឃើញដល់ការព្រមានរបស់មេទ័ពអាល្លឺម៉ង់ ដែលប្រាប់ឲ្យរដ្ឋាភិបាលទីក្រុងបែរឡាំង រៀបជើងព្រួលឲ្យហើយ និងត្រៀមកម្លាំងយោធាចំពោះជម្លោះដែលអាចផ្ទុះឡើងជាមួយរុស្ស៊ី ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
លោក Carsten Breuer និយាយថា ប្រទេសជាតិចាំបាច់ត្រូវបង្កើតផែនការទប់ស្កាត់ ដើម្បីត្រៀមខ្លួនឲ្យបានប្រសើរ។ អាល្លឺម៉ង់ អាចធ្លាក់ចូលក្នុងសង្គ្រាមគ្រប់ពេល ព្រោះការប្រឈមមុខដាក់គ្នាខាងយោធាជាមួយទីក្រុងមូស្គូ បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីបញ្ចប់សង្គ្រាមត្រជាក់មក។

ចំណែករដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius ក៏ធ្លាប់ប្រកាសដែរថា ប្រទេសនេះ ត្រូវតែក្លាយជា រដ្ឋមានសមត្ថភាពធ្វើសង្គ្រាម ហើយលោកបានទទូចឲ្យ ទីក្រុងបែរឡាំង និងអង្គការណាតូទាំងមូល គួរតែបំពាក់អាវុធទំនើបៗ ត្រៀមធ្វើសង្គ្រាមឲ្យហើយទៅ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ តែងច្រានចោលការលើកឡើងអំពីសង្គ្រាមរបស់ខ្លួនជាមួយអង្គការណាតូ ហើយតែងចោទថា ការលើកឡើងទាំងអស់ សុទ្ធសឹងជាការស្រមើស្រមៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មូស្គូ៖ អ៊ុយក្រែនព្យាយាមញុះរុស្ស៊ី ហើយទាញណាតូចូលក្នុងសង្គ្រាមដោយផ្ទាល់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


