ព័ត៌មានអន្ដរជាតិ
យន្តហោះ២គ្រឿងទៀត បុកគ្នាលើអាកាសនៅ អាមេរិក
យន្តហោះ២គ្រឿងទៀតហើយ បានបុកគ្នាលើអាកាសនៅសហរដ្ឋអាមេរិក ប៉ុន្តែលើកនេះគ្រាន់តែជាយន្តហោះខ្នាតតូចប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាក៏បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ផងដែរ។

តាមការចុះផ្សាយរបស់ Boston Herald, ហេតុការណ៍នេះកើតឡើងនៅរដ្ឋ Arizona នៅពេលយន្តហោះស៊ីវិលមួយគ្រឿងជាប្រភេទ Cessna 172S បានហោះទៅបុកយន្តហោះមួយគ្រឿងទៀតជាប្រភេទ Lancair 360 MK នៅក្បែរអាកាសយានដ្ឋាន Marana ជាយក្រុង Tucson នាវេលាម៉ោង ៨:២៨នាទី ព្រឹកថ្ងៃទី១៩ខែកុម្ភៈ (ពេលវេលានៅអាមេរិក)។
តាមការបញ្ជាក់ពីក្រុមអ្នកស៊ើបអង្កេតសុវត្ថិភាពដែនអាកាសសហព័ន្ធ, យន្តហោះទាំងពីរជាប្រភេទម៉ាស៊ីនមួយ មានផ្ទុកមនុស្ស២នាក់ដូចគ្នា ហើយនៅពេលកើតឧបទ្ទវហេតុ អ្នកជិះក្នុងយន្តហោះ Cessna មិនមានគ្រោះថ្នាក់អ្វីទេ ប៉ុន្តែយន្តហោះ Lancair បានធ្លាក់ផ្ទុះឆេះ បណ្តាលឲ្យស្លាប់មនុស្ស២នាក់។

មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ឡើយអំពីមូលហេតុដែលនាំឲ្យយន្តហោះទាំងពីរ បុកគ្នាលើអាកាស ប៉ុន្តែក្រុមមន្ត្រីបានបើកការស៊ើបអង្កេតរួចហើយ។
សូមជម្រាបថា នេះគឺជាឧបទ្ទវហេតុចុងក្រោយបង្អស់ដែលញាំញីវិស័យអាកាសចរណ៍ ក្នុងឆ្នាំ២០២៥។ គ្រោះថ្នាក់ដំបូងគឺចាប់ផ្តើមនៅថ្ងៃទី២៩ខែមករា ពេលយន្តហោះដឹកអ្នកដំណើរ CRJ700 និងឧទ្ធម្ភាគចក្រកងទ័ពអាមេរិក បុកគ្នានៅភាគខាងត្បូងរដ្ឋធានីវ៉ាស៊ីនតោន រួចក៏ធ្លាក់ចូលទន្លេ សម្លាប់មនុស្ស៦៧នាក់។
បន្ទាប់មក មានឧប្បត្តិហេតុអាកាសចរណ៍ធំៗចំនួនបួនទៀត ដោយក្នុងនោះរួមមានការធ្លាក់យន្តហោះពេទ្យនៅទីក្រុង Philadelphia សម្លាប់មនុស្ស៦នាក់, ធ្លាក់យន្តហោះនៅជិតទីក្រុង Nome នៃរដ្ឋ Alaska សម្លាប់មនុស្ស១០នាក់, យន្តហោះឯកជនមួយគ្រឿងរអិលចេញពីផ្លូវរត់នៅ Scottsdale រដ្ឋ Arizona សម្លាប់អាកាសយានិក និងយន្តហោះ Delta Air Lines ដែលក្រឡាប់ផ្ងារជើងបន្ទាប់ពីចុះចតនៅទីក្រុង Toronto នៃប្រទេសកាណាដា៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


